ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នេះ បានចេញប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ក្នុងថ្ងៃ៣០ ខែឧសភា ឆ្នាំ២០២១ មានចំនួន ៦៩០នាក់ (ករណីឆ្លងនាំចូលពីបរទេស ៥៥នាក់ និង ៦៣៥នាក់ទៀតជាករណីឆ្លងក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ») និងអ្នកជាសះស្បើយចំនួន ៤៤៨នាក់ ហើយករណីស្លាប់ ០៥នាក់។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ៣០,០៩៤នាក់ ជាសះស្បើយសរុបចំនួន ២២,៦៣៦នាក់ ហើយករណីស្លាប់សរុប ២១៤នាក់៕