ភ្នំពេញ៖ ចំនួនអ្នកចាក់វ៉ាក់សាំងទូទាំងប្រទេសកម្ពុជាមាន ២,៥៦៧,៤៩៣ នាក់ គិតដល់ត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១។ ក្នុងនោះអ្នកចាក់វ៉ាក់សាំងប្រភេទស៊ីណូហ្វាម Sinopharm (Beijing) សរុបបានចំនួន ៨២៩,២២២ នាក់ , វ៉ាក់សាំងប្រភេទ«ខូវីសែល» Covishield របស់ក្រុមហ៊ុន AstraZeneca សរុបបានចំនួន ១៥៦,៦៥៦ នាក់ និងវ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ (Sinovac) សរុបបានចំនួន ១,៥៨១,៦១៥ នាក់។ នេះបើតាមរបាយការណ៍របស់អនុគណៈកម្មាការតាមដាន និងវាយតម្លៃ នៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩)។
សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ លទ្ធផលចាក់វ៉ាក់សាំងស្មើនឹង ២៥,៦៧ ភាគរយហើយ បើធៀបនឹងគោលដៅ ១០លាននាក់ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលក្នុងការចាក់វ៉ាក់សាំងជូនប្រជាជននៅទូទាំងប្រទេសកម្ពុជា៕