Cctime 6monthsfree desktop
Cc times  web banner kh (2)

ខេត្តបន្ទាយមានជ័យ មានអ្នកជាះសះស្បើយកូវីដចំនួន៨១នាក់

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រកាសពីករណីជាសះស្បើយនៃអ្នកជំងឺកូវីដ១៩ចំនួន៨១នាក់ ដែលក្នុងនោះមានស្រីចំនួន៣៧ នាក់ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។ 

យោងតាមរដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្ដីប្រកាសស្ដីពីករណីអ្នកជំងឺកូវីដ១៩ ចំនួន៨១នាក់បានជាសះស្បើយនៅទីតាំងសម្រាកព្យាលបាលចំនួន០៩ផ្សេងៗគ្នា។ 

បើតាមសេចក្ដីប្រកាស បានបញ្ជាក់ថាមានជនជាតិខ្មែរចំនួន ៤៨នាក់ ជនជាតិឥណ្ឌូនេសុីចំនួន ១១នាក់ ជនជាតិថៃ ១១នាក់ ជនជាតិនេប៉ាល់ចំនួន១នាក់ ជនជាតិចិន៣នាក់ ជនជាតិវៀតណាម១នាក់។ 

 គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ២៨,២៣៧នាក់ ជាសះស្បើយសរុបចំនួន ២០,៩០០នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសរុបចំនួន ៧,៣៣៧នាក់ ហើយករណីស្លាប់សរុប ១៩៦នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង