ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ នេះ បានចេញប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ក្នុងថ្ងៃ២៧ ខែឧសភា ឆ្នាំ២០២១ មានចំនួន ៥៩៩នាក់ (ករណីឆ្លងនាំចូលពីបរទេស ២៥នាក់ និង ៥៧៤នាក់ទៀតជាករណីឆ្លងក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ») និងអ្នកជាសះស្បើយចំនួន ៥០២នាក់ ហើយករណីស្លាប់ ០២នាក់។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ២៨,២៣៧នាក់ ជាសះស្បើយសរុបចំនួន ២០,៩០០នាក់ ហើយករណីស្លាប់សរុប ១៩៦នាក់៕