Cctimesw1140xh150cm copy

ករណីជាសះស្បើយពីជំងឺកូវីដចំនួន ១១៣នាក់ទៀតនៅខេត្តបន្ទាយមានជ័យ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២១ នេះ បានប្រកាសពីករណីជាសះស្បើយរបស់អ្នកជំងឺកូវីដ-១៩ ចំនួន ១១៣នាក់បន្ថែមទៀត នៅខេត្តបន្ទាយមានជ័យ។

យោងតាមរបាយការណ៍ស្ដីពីករណីជាសះស្បើយជំងឺកូវីដ-១៩ នៅខេត្តបន្ទាយមានជ័យ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ នៅក្នុងចំណោមអ្នកជាសះស្បើយទាំង ១១៣នាក់ខាងលើនោះ រួមមាន៖

១. «មណ្ឌលព្យាបាល​ Crystal 07» ចំនួន​ ៤៨នាក់​ ​(ខ្មែរ ៣៤នាក់ និងឥណ្ឌូនេស៊ី​ ១៤នាក់)

២. «មណ្ឌលព្យាបាល​ Parama» ចំនួន​ ១៦នាក់​ (ចិន​ ០១នាក់, វៀតណាម​ ០៨នាក់ និងថៃ​ ០៧នាក់)

៣. «មណ្ឌលព្យាបាល​តាឡាក់»​ ​ចំនួន​ ០៨នាក់​ (ខ្មែរ​​ ០៤នាក់ , ថៃ​ ០១នាក់ និងឥណ្ឌូនេសុី​ ០៣នាក់)​

​ ៤. «មណ្ឌលព្យាបាល​ តាំងប៊ុនហេង»​ ចំនួន​ ២១នាក់ ​(ខ្មែរ​ ១៤នាក់​ , ឥណ្ឌូនេសុី​ ០៣នាក់ ,ហ្វីលីពីន​ ០១នាក់និងថៃ​ ០៣នាក់)

៥. «មណ្ឌលព្យាបាល​ Grand Diamond» ចំនួន​ ១០នាក់​ (ខ្មែរ​ ០៧នាក់ និង ថៃ​ ០៣នាក់)

៦. «សាកលវិទ្យាល័យ​មានជ័យ​​» ចំនួន​ ០៤នាក់​ (ខ្មែរ​ ០៤នាក់)
៧. «មណ្ឌលព្យាបាល​ Grand Resort» ចំនួន​ ០២នាក់​ (ខ្មែរ​ ០១នាក់)
៨. «មន្ទីរពេទ្យ​បង្អែកប៉ោយប៉ែត» ចំនួន​ ០១នាក់​ (ខ្មែរ ០១នាក់)
៩. «មណ្ឌលព្យាបាល​ Memory» ចំនួន​ ០៣នាក់​ (ខ្មែរ​ ០២នាក់ និងឥណ្ឌូនេសុី​ ០១នាក់)៕ 


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កូវីដ
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង