ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ នេះ បានចេញប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ក្នុងថ្ងៃ២៦ ខែឧសភា ឆ្នាំ២០២១ មានចំនួន ៦៤៩នាក់ (ករណីឆ្លងនាំចូលពីបរទេស ១៦នាក់ និង ៦៣៣នាក់ទៀតជាករណីឆ្លងក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ») និងអ្នកជាសះស្បើយចំនួន ៦២៦នាក់ ហើយករណីស្លាប់ ០៤នាក់។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ២៧,៦៣៨នាក់ ជាសះស្បើយសរុបចំនួន ២០,៣៩៨នាក់ ហើយករណីស្លាប់សរុប ១៩៤នាក់៕