Cctimesw1140xh150cm copy

BREAKING៖កម្ពុជារកឃើញអ្នកឆ្លងកូវីដថ្មី៦៦០នាក់,ជាសះស្បើយ៧៥០នាក់និងស្លាប់៧នាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ នេះ បានចេញប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ក្នុងថ្ងៃ២៥ ខែឧសភា ឆ្នាំ២០២១ មានចំនួន ៦៦០នាក់ (ករណីឆ្លងនាំចូលពីបរទេស ៣៤នាក់ និង ៦២៦នាក់ទៀតជាករណីឆ្លងក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ») និងអ្នកជាសះស្បើយចំនួន ៧៥០នាក់ ហើយករណីស្លាប់ ០៧នាក់។ 

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ២៦,៩៨៩នាក់ ជាសះស្បើយសរុបចំនួន ១៩,៧៧២នាក់ ហើយករណីស្លាប់សរុប ១៩០នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង