Cctimesw1140xh150cm copy

អាជ្ញាធរខេត្តស្វាយរៀងរកឃើញអ្នកវិជ្ជមានកូវីដចំនួន ២១នាក់ទៀត

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ខេត្តស្វាយរៀង៖ សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង បានប្រកាសពីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២១នាក់ បើតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ។ 

យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលចេញថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តស្វាយរៀង រកឃើញ ករណីវិជ្ជមានកូវីដ-១៩ ចំនួន ២១នាក់ មានអាសយដ្ឋានរួមមាននៅក្រុងស្វាយរៀង, ស្រុកស្វាយជ្រំ, ស្រុករំដួល, នៅតំបន់សេដ្ឋកិច្ចពិសេស (SEZ) សានតុង សាន់ស៊ែល និងអ្នកចំណាកស្រុកវិលចូលក្នុងខេត្ត។ បច្ចុប្បន្នអ្នកជំងឺកូវីដ-១៩ ទាំង ២១នាក់នោះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួលចំនួន ១៨នាក់, មន្ទីរពេទ្យបង្អែកស្វាយជ្រំចំនួន ០១នាក់ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ បាវិត ចំនួន ០២នាក់។




ជាមួយនឹងករណីនេះ រដ្ឋបាលខេត្តស្វាយរៀង បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្ត ចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការទប់ស្កាត់ ការពារជំងឺកូវីដ-១៩ «៣ ការពារ ៣ កុំ» ហើយអ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ និងទីតាំងដែលពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ គិតចាប់ពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ មក ហើយត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល ១៤ថ្ងៃ ដើម្បីតាមដានសុខភាព។ ទន្ទឹមនេះ ប្រសិនបើមានអាការខុសប្រក្រតី ដូចជា ក្តៅខ្លួន, ក្អក, កណ្តាស់, ឈឺបំពង់ក, ពិបាកដកដង្ហើម សូមផ្តល់ព័ត៌មានទៅអាជ្ញាធ រមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០៩៧ ៥០៣ ៤៥៦៧ / ០៤៤ ៧១២ ៥២២ ។

សូមបញ្ជាក់ថា នៅក្នុងខេត្តស្វាយរៀងកន្លងមក បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ សរុបចំនួន ៥៥០នាក់ ករណីជាសះស្បើយសរុបចំនួន ៣៦៧នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាលសរុបចំនួន ១៧៧នាក់ និងករណីស្លាប់សរុបចំនួន ០៥នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កូវីដ
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង