ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ នេះ បានចេញប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ក្នុងថ្ងៃ២៤ ខែឧសភា ឆ្នាំ២០២១ មានចំនួន ៥៦៨នាក់ (ករណីឆ្លងនាំចូលពីបរទេស ២៨នាក់ និង ៥៤០នាក់ទៀតជាករណីឆ្លងក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ») និងអ្នកជាសះស្បើយចំនួន ៦៦៣នាក់ ហើយករណីស្លាប់ ០៤នាក់។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ២៦,៣២៩នាក់ ជាសះស្បើយសរុបចំនួន ១៩,០២២នាក់ ហើយករណីស្លាប់សរុប ១៨៣នាក់៕