Cctimesw1140xh150cm copy

ពលរដ្ឋនៅបាត់ដំបងចំនួន៤នាក់រកឃើញវិជ្ជមានកូវីដនិង៩នាក់ទៀតជាសះស្បើយ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

បាត់ដំបង៖​ រដ្ឋបាលខេត្តបាត់ដំបង បានប្រកាសព័ត៌មានជូនដំណឹងថា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ អាជ្ញាធរខេត្ត បានរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ០៤នាក់ ក្នុងនោះជាករណីឆ្លងក្នុងសហគមន៍ និងជាពលករវិលត្រឡប់មកពីប្រទេសថៃ ហើយមានករណីជាសះស្បើយចំនួន ០៩នាក់បន្ថែមទៀតផងដែរ។ 

ក-ករណីរកឃើញអ្នកជំងឺកូវីដ-១៩ 

១-ឈ្មោះ ស៊ិន សាវឿន ភេទស្រី អាយុ ៧០ឆ្នាំ មានអាសយដ្ឋានភូមិសំរោងស្នារ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង មុខរបរនៅផ្ទះ 

២-ឈ្មោះ រួន ស្រស់ ភេទប្រុស អាយុ ២០ឆ្នាំ មានអាសយដ្ឋានភូមិស្រះឈើនាង ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង មុខរបរសិស្ស មកពីខេត្តកំពង់ស្ពឺ 

៣-ឈ្មោះ ហួន រឿន ភេទប្រុស អាយុ ៣៧ឆ្នាំ មានអាសយដ្ឋានភូមិភ្នំវែង ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មុខរបរកសិករ (ដាំដំឡូង) មកពីប្រទេសថៃ 

៤-ឈ្មោះ ភីស៊ីត សម្បត្តិ ភេទប្រុស អាយុ ៥ខែ មានអាសយដ្ឋានភូមិគារ២ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ត្រូវជាកូនរបស់អ្នកជំងឺកូវីដ-១៩ ឈ្មោះ ខុម ស្រីរ័ត្ន មកពីប្រទេសថៃ

អ្នកជំងឺកូវីដ-១៩ ទាំង ៤នាក់ខាងលើ ជាអ្នកសង្ស័យពាក់ព័ន្ធជាមួយព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលមកពីខេត្តកំពង់ស្ពឺ និងជាពលករវិលត្រឡប់មកពីប្រទេសថៃ ត្រូវបានចាត់បញ្ជូនមកធ្វើចត្តាឡីស័កកម្រិត១ នៅតាមស្រុក និងបានយកសំណាកទៅវិភាគ ទទួលបានលទ្ធផលនៅ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ឃើញថា មានជំងឺកូវីដ-១៩ ហើយបានបញ្ជូនទៅសំរាកព្យាបាលនៅ មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង , មន្ទីរពេទ្យបង្អែកសំពៅលូន និងមន្ទីរពេទ្យបង្អែកស្រុកឯកភ្នំ។

សូមបញ្ជាក់ថា គិតត្រឹមពេលនេះ ខេត្តបាត់ដំបង មានអ្នកជំងឺតួវីដ-១៩ ចំនួន ១៣៩នាក់, ករណីជាសះស្បើយ ៥២នាក់ , ករណីស្លាប់ ១នាក់ ដែលបានបញ្ជូនទៅព្យាបាលនៅខេត្តបន្ទាយមានជ័យ ចំនួន ០២នាក់ និងកំពុងសំរាកព្យាបាលក្នុងខេត្តបាត់ដំបង ៨៤នាក់៕ 


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កូវីដ
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង