Cctime 6monthsfree desktop
Cc times  web banner kh (2)

រកឃើញអ្នកឆ្លងកូវីដចំនួន«១៦នាក់»និងជាសះស្បើយ«០៣នាក់»នៅខេត្តកំពង់ធំ

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ខេត្តកំពង់ធំ៖​ សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ធំ ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ១៦នាក់ ដោយការធ្វើតេស្តរហ័ស (Rapid Test) និងជាសះស្បើយចំនួន ០៣នាក់ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១។

យោងតាមលទ្ធផលនៃការធ្វើតេស្តរហ័ស(Rapid Test) នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ធំ បានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ចំនួន ១៦នាក់ ក្នុងនោះមានក្រុងស្ទឹងសែន ០១នាក់ ,ស្រុកតាំងគោក ១៣នាក់ ,ស្រុកស្ទោង ០១នាក់ និងស្រុកកំពង់ស្វាយ ០១នាក់ រួមមាន៖

 

ដោយឡែក នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ដោយបានទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ អ្នកជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន ០៣នាក់ និងត្រូវបានអនុញ្ញាតឲ្យចេញទៅផ្ទះ ដោយត្រូវបន្តធ្វើចត្តាឡីស័កដោយខ្លួនឯងរយៈពេល១៤ថ្ងៃ។

ជាមួយគ្នានេះ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ រដ្ឋបាលខេត្ត បានអំពាវនាវដល់ អ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ទំនាក់ទំនងទៅអាជ្ញាធរ ឬមណ្ឌលសុខភាព ដែលនៅកៀកបំផុតដើម្បីពិនិត្យសុខភាព និងធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ឲ្យបានត្រឹមត្រូវ ដោយចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្លួនតាមការណែនាំ របស់ក្រសួងសុខាភិបាល និងវិធានការ "៣ការពារ ៣កុំ” ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ចៀសផុតពីជំងឺកូវីដនេះ។

សូមបញ្ជាក់ថា គិតមកដល់ថ្ងៃនេះ អាជ្ញាធរខេត្តកំពង់ធំ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ សរុបចំនួន ១៧៤នាក់ ក្នុងនោះបានជាសះស្បើយចំនួន ៥៧នាក់ ហើយនៅអ្នកជំងឺដែលនៅសល់ចំនួន ១១៧នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត ,មន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក ,មន្ទីរពេទ្យបង្អែកស្ទោង ,មណ្ឌលវិទ្យាល័យ ជា ស៊ីម ប្រឡាយ និងមណ្ឌលវិទ្យាល័យ ហ៊ុន សែន បល្ល័ង្ក៕ 

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង