Cctimesw1140xh150cm copy

៧នាក់ទៀតដែលអាជ្ញាធរខេត្តស្វាយរៀងរកឃើញមានវិជ្ជមានកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

 ខេត្តស្វាយរៀង៖  រដ្ឋបាលខេត្តស្វាយរៀង ដោយយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល លទ្ធផលសម្រាប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ក្នុងខេត្តស្វាយរៀង រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ០៧នាក់ ក្នុងនោះនៅឃុំគ្រួស ស្រុកស្វាយជ្រំ ០១នាក់ , ឃុំក្រោលគោ ស្រុកស្វាយជ្រំ ០៣នាក់, ស្រុករមាសហែក ០១នាក់ និងករណីអ្នកដំណើរមកពីខេត្តព្រៃវែងចូលក្នុងខេត្តស្វាយរៀង ០២នាក់។ 

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ត នៅថ្ងៃទី២១ ខែឧសភា នេះ បានបង្ហាញពីអត្តសញ្ញាណអ្នកវិជ្ជមានទាំង ០៧នាក់ទៀត ដែលរកឃើញនៅខេត្តស្វាយរៀង ដែលមានដូចជា៖ 

ករណីវិជ្ជមានកូវីដ-១៩ នៅឃុំគ្រួស ស្រុកស្វាយជ្រំ

បុរសឈ្មោះ នាង ភា អាយុ ៣៥ឆ្នាំ មានមុខរបរ កម្មករសំណង់នៅបុរី ប៉េង ហួត នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិក្រសាំងជ្រំ ឃុំគ្រួស បានប៉ះពាល់ជាមួយភរិយាវិជ្ជមាន កូវីដ-១៩ ឈ្មោះ សំ សំណាង ។ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារបានយកវត្ថុវិភាគសំណាកលើកទី២ ធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា លទ្ធផលវិជ្ជមានជំងឺកូវីដ-១៩ ។ ចំពោះអ្នកប៉ះពាល់មានចំនួន ០៦នាក់ បានយកវត្ថុវិភាគសំណាក និងដាក់ធ្វើចត្តាឡីស័ក ។

ករណីវិជ្ជមានកូវីដ-១៩ នៅឃុំក្រោលគោ ស្រុកស្វាយជ្រំ 

- បុរសឈ្មោះ រាជ ព្រីង អាយុ ៣៣ឆ្នាំ មានមុខរបរ បើករថយន្តឈ្នួល 

- ស្រ្តីឈ្មោះ យ៉ាយ ស៊ីណែត អាយុ ៣៣ឆ្នាំ មានមុខរបរ នៅផ្ទះ 

- កុមារី អាយុ ០៧ឆ្នាំ

អ្នកជំងឺកូវីដ-១៩ទាំង០៣នាក់ខាងលើ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ បានធ្វើដំណើរតាមមធ្យោបាយផ្ទាល់ខ្លួនចេញពីភូមិក្រោម ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មកដល់មានស្រុកកំណើត នៅភូមិឬស្សីជួរខាងត្បូង ឃុំក្រោលគោ ដោយមានអាការសង្ស័យចូលក្នុងនិយមន័យកូវីដ-១៩ បានស្ម័គ្រចិត្តយកវត្ថុវិភាគសំណាកធ្វើតេស្ត លទ្ធផលវិជ្ជមានកូវីង-១៩។ ចំពោះអ្នកប៉ះពាល់មានចំនួន ០៧នាក់ រង់ចាំក្រុមការងារយកវត្ថុវិភាគសំណាកធ្វើតេស្ត និងដាក់ឱ្យធ្វើចត្តាឡីស័ក ។

ករណីវិជ្ជមានកូវីជ-១៩ នៅស្រុករមាសហែក

- ស្ត្រីឈ្មោះ នូ សុខា អាយុ ២២ឆ្នាំ មានមុខរបរ កម្មករឃ្លាំងលក់ក្រណាត់ នៅតំបន់លូ៥ ក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ បានធ្វើដំណើរ។ តាមមធ្យោបាយផ្ទាល់ខ្លួន មកដល់ស្រុកកំណើតនៅភូមិថ្លុកវាយទី១ ឃុំក្រសាំង ។ ក្រុមការងារបានវត្ថិភាគសំណាកលើកទី២ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា លទ្ធផលវិជ្ជមានជំងឺកូវីដ-១៩ ។ ចំពោះអ្នកប៉ះពាល់មានចំនួន ៣៣នាក់ បានយកវត្ថុវិភាគសំណាក និងដាក់ធ្វើចត្តាឡីស័ក ។

ករណីវិជ្ជមានកូវីដ-១៩ អ្នកដំណើរចូលក្នុងខេត្តស្វាយរៀង 

-បុរសឈ្មោះ នុត អឿន អាយុ ៤១ឆ្នាំ រស់នៅភូមិប្រធាតុ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង 

-បុរសឈ្មោះ ពេញ ជឿន អាយុ ៤៨ឆ្នាំ រស់នៅភូមិអង្កាញ់ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង

អ្នកជំងកូវីដ-១៩ទាំង ០២នាក់ខាងលើ កន្លងមកធ្លាប់ប៉ះពាល់ជាមួយបុរសវិជ្ជមានកូវីដ-១៩ ឈ្មោះ សោម សុខជា នៅក្នុងហាងកាហ្វេ និងលេងប៊ូលនៅផ្ទះ ប៉ាងរ៉ា នៅភូមិត្រេក ឃុំឈើទាល និងហាងកាហ្វេឈ្មោះ ឡឹក ញឹក នៅ ភូមិតារាក់ ឃុំឈើទាល ។ ដោយមានអាការសង្ស័យចូលក្នុងនិយមន័យកូវីដ-១៩ បានស្ម័គ្រចិត្ត យកវត្ថុវិភាគសំណាកធ្វើតេស្ត នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ លទ្ធផលវិជ្ជមានកូវីដ-១៩ ។ ចំពោះអ្នកប៉ះពាល់មានចំនួន ៨១នាក់ រង់ចាំក្រុមការងារយកវត្ថុវិភាគសំណាកធ្វើតេស្ត និងដាក់ឱ្យធ្វើចត្តាឡីស័ក ។

ហើយបច្ចុប្បន្នអ្នកជំងឺកូវីដ-១៩ ទាំង ០៧នាក់ខាងលើ ត្រូវបានបញ្ជូនទៅព្យាបាលនៅ«មន្ទីរពេទ្យបង្អែកស្វាយជ្រំ»ចំនួន ០១នាក់ និង«មណ្ឌលព្យាបាលជំងឺកូវីដ-១៩បាវិត» ចំនួន ០៦នាក់ ។

រដ្ឋបាលខេត្ត សូមអំពាវនាវដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ និងទីតាំង ខាងលើ គិតចាប់ពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល ១៤ថ្ងៃ ដើម្បីតាមដានសុខភាព ។ ប្រសិនបើមានអាការខុសប្រក្រតី ដូចជា ក្តៅខ្លួន, ក្អក, កណ្តាស់, ឈឺបំពង់ក, ពិបាកដកដង្ហើម សូមផ្តល់ព័ត៌មានទៅ អាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០៩៧ ៥០៣ ៤៥៦៧ / ០៤៤ ៧១២ ៥២២ ។

ទន្ទឹមនេះ រដ្ឋបាលខេត្ត សូមថ្លែងអំណរគុណដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងបុគ្គលិកសុ ខាភិបាលដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសើរ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួម សហការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍នៅក្នុងខេត្តស្វាយរៀង ដោយចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការទប់ស្កាត់ ការពារជំងឺកូវីដ-១៩ «៣ការពារ និង៣កុំ»។ 

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃនេះ រដ្ឋបាលខេត្តស្វាយរៀង សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងសាធារណជនទាំងអស់មេត្តាជ្រាបថា នៅក្នុងខេត្តស្វាយរៀងកន្លងមកបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ សរុបចំនួន ៤១១នាក់ ស្រី១៧១នាក់ ករណី ជាសះស្បើយចំនួន ៣៣៤នាក់ ស្រី ១៣៤នាក់ ករណីកំពុងសម្រាកព្យាបាលចំនួន ៧១នាក់ ស្រី ៣៥នាក់ និង ករណីស្លាប់ចំនួន ០៥នាក់ ស្រី ០២នាក់៕ 




ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កូវីដ ស្វាយរៀង
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង