ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ នេះ បានចេញប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ក្នុងថ្ងៃ១៩ ខែឧសភា ឆ្នាំ២០២១ មានចំនួន ៤១៥នាក់ (ករណីឆ្លងនាំចូលពីបរទេស ០៤នាក់ និង ៤១១នាក់ទៀតជាករណីឆ្លងក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ») និងអ្នកជាសះស្បើយចំនួន ៧៤៥នាក់ ហើយករណីស្លាប់ ០៥នាក់។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ២៣,៦៩៧នាក់ ជាសះស្បើយសរុបចំនួន ១៥,៧០០នាក់ ហើយករណីស្លាប់សរុប ១៦៤នាក់៕