ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ នេះ បានចេញប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ក្នុងថ្ងៃ១៨ ខែឧសភា ឆ្នាំ២០២១ មានចំនួន ៣៩៣នាក់ (ករណីឆ្លងនាំចូលពីបរទេស ០១នាក់ និង ៣៩២នាក់ទៀតជាករណីឆ្លងក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ») និងអ្នកជាសះស្បើយចំនួន ៦១២នាក់ ហើយករណីស្លាប់ ០៣នាក់។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ២៣,២៨២នាក់ ជាសះស្បើយសរុបចំនួន ១៤,៩៥៥នាក់ ហើយករណីស្លាប់សរុប ១៥៩នាក់៕