កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន០៥នាក់បន្ថែមទៀត នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ក្នុងនោះអ្នកនៅស្រុកបាធាយ ០១នាក់, ស្រុកចំការលើ ០១នាក់ (ពលករមកពីថៃ) , ក្រុងកំពង់ចាម ០១នាក់ , ស្រុកកំពង់សៀម ០២នាក់ (មកពីភ្នំពេញ)។
រដ្ឋបាលខេត្តកំពង់ចាម មានកិត្តិយស សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅភូមិពែងមាសត្បូង ឃុំស្ពឺ ស្រុកចំការលើ, ភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ, ភូមិបឹងកុក១ សង្កាត់បឹងកុក ក្រុងកំពង់ចាម ភូមិព្រៃគុយ ឃុំស្រក និងភូមិរមូល ឃុំរអាង ស្រុកកំពង់សៀម បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ចាម និង សាធារណៈជនទាំងអស់ អំពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន័ ០៥នាក់ ដែលមានឈ្មោះដូចខាងក្រោម៖
១. ចិត្ត ចាន់និច ភេទស្រី អាយុ ៤៨ឆ្នាំ ជាករណីឆ្លងពលករមកពីថៃ អាសយដ្ឋាននៅភូមិពែងមាសត្បូង ឃុំស្ពឺ ស្រុកចំការលើ
២. ប៉ក់ សៀវឡេង ភេទប្រុស អាយុ ៩ឆ្នាំ ករណីឆ្លងប៉ះពាល់អ្នកវិជ្ជមាន អាសយដ្ឋាននៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ
៣. គីម ហុង ភេទប្រុស អាយុ ២៣ឆ្នាំ ករណីឆ្លងប៉ះពាល់អ្នកវិជ្ជមាន អាសយដ្ឋាននៅភូមិបឹងកុក១ សង្កាត់បឹងកុក ក្រុងកំពង់ចាម
៤. ធីម លីមហៀក ភេទស្រី អាយុ ១៧ឆ្នាំ ករណីឆ្លងមកពីភ្នំពេញ អាសយដ្ឋាននៅភូមិព្រៃគុយ ស្រុកកំពង់សៀម
៥. ហួរ ស៊ីណា ភេទស្រី អាយុ ២១ឆ្នាំ ករណីឆ្លងមកពីភ្នំពេញ អាសយដ្ឋាននៅភូមិរមូល ឃុំរអាង ស្រុកកំពង់សៀម
រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ បានចាត់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត យកសំណាកលើអ្នកសង្ស័យចំនួន១៦៩នាក់ ទទួលបានលទ្ធផលតេស្ករហ័សកូវីដ-១៩ ចំនួន០៥នាក់។ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បញ្ជូនអ្នកជំងឺទាំង០៥នាក់ មកសម្រាកព្យាបាលនៅ«មន្ទីរពេទ្យមេគង្គកំពង់ចាម» និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះព៌ាល់ដោយផ្ទាល់ ឬដោយប្រយោលនឹងអ្នកជំងឺកូវីដ-១៩ ខាងលើបន្ថែមទៀត។
បើអ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺខាងលើ សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដោយបន្តត្រូវអនុវត្តឱ្យបានខ្ជាប់ខ្លួននូវវិធានការ «៣កុំ ៣ការពារ» និងត្រូវកែប្រែទម្លាប់នៃការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ-១៩ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺកូវីដនេះ៕