Cctimesw1140xh150cm copy

អាជ្ញាធរខេត្តព្រៃវែងរកឃើញអ្នកវិជ្ជមានកូវីដចំនួន«០៦នាក់»បន្ថែមទៀត

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ខេត្តព្រៃវែង៖ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញអ្នកវិជ្ជមានកូវីដចំនួន ០៦នាក់បន្ថែមទៀត ដែលត្រូវបានតេស្តរហ័ស នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ក្នុងនោះអ្នកត្រឡប់មកពីរាជធានីភ្នំពេញ ចំនួន ០៣នាក់ ,មកពីខេត្តត្បូងឃ្មុំ ០១នាក់ និងមកពីប្រទេសថៃ ២នាក់។ 

យោងតាមលទ្ធផលបានពិនិត្យរកមុខសញ្ញាវីរុសកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ដែលបានរកឃើញករណីឆ្លងមកពីតាមបណ្តារាជធានី-ខេត្ត និងមកពីក្រៅប្រទេស សរុបចំនួន ០៦នាក់ខាងលើនេះ   រួមមាន៖ 

១. ឡេង សុខលាភ ភេទស្រី អាយុ ៤២ឆ្នាំ ប្រជាពលរដ្ឋមកពីរាជធានីភ្នំពេញ ទៅភូមិតាង៉កស្រែ ឃុំពៅ២ ស្រុកស៊ីធរកណ្តាល

២. យ៉ាន់ ស្រីនាង ភេទស្រី អាយុ ២៨ឆ្នាំ ប្រជាពលរដ្ឋមកពីប្រទេសថៃ ទៅភូមិតាង៉កស្រែ ឃុំពៅ១ ស្រុកស៊ីធរកណ្តាល

៣. ជុក ភ្លាត ភេទប្រុស អាយុ ២៩ឆ្នាំ ប្រជាពលរដ្ឋមកពីប្រទេសថៃ ទៅភូមិតាង៉កស្រែ ឃុំព្នៅ១ ស្រុកស៊ីធរកណ្តាល

៤. រឿន រឹត ភេទប្រុស អាយុ ២៣ឆ្នាំ ប្រជាពលរដ្ឋមកពីរាជធានីភ្នំពេញ ទៅភូមិតាង៉កស្រែ ឃុំព្នៅ២ ស្រុកស៊ីធរកណ្តាល 

៥. ម៉ៅ សំណាង ភេទប្រុស អាយុ ៥០ឆ្នាំ ប្រជាពលរដ្ឋមកពីរាជធានីភ្នំពេញ ទៅភូមិតាង៉កស្រែ ឃុំព្នៅ២ ស្រុកស៊ីធរកណ្តាល

៦. ផាន ដារ៉ូចរិយា ភេទស្រី អាយុ ២៨ឆ្នាំ ប្រជាពលរដ្ឋមកពីខេត្តត្បូងឃ្មុំ ទៅភូមិជ័យឧត្តម ឃុំក្រាំងតាយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង។  

ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្តព្រៃវែង បានអំពាវនាវដល់ពលរដ្ឋ ដែលធ្លាប់បានប្រាស្រ័យជាមួយអ្នកវិជ្ជមានកូវីដ-១៩ ខាងលើ ប្រញាប់រួសរាន់ទៅផ្តល់វត្ថុសំណាកដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកស្រុក ហើយត្រូវធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួន ឲ្យបានត្រឹមត្រូវតាមបទបញ្ជាផ្ទៃក្នុងសម្រាប់អ្នកធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ និងត្រូវអនុវត្តកាតព្វកិច្ចរក្សាកម្លាតសុវត្តិភាពឲ្យបានម៉ឺងម៉ាត់បំផុត ជាពិសេសអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ *៣កុំ និងការពារ” ក្នុងករណីមានការសង្ស័យ ឬប្រែប្រួលសុខភាពខុសប្រក្រតីដូចជា ឡើងកម្តៅលើសពី ៣៧អង្សាសេ ក្អក កណ្តាស់ ហៀរសំបោរ ឈឺបំពង់ក ថប់ៗដង្ហើម... ត្រូវប្រញាប់ទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់នៃ មន្ទីរពេទ្យបង្អែកតាមក្រុង ស្រុក ឬ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង តាមរយៈលេខខទូរស័ព្ទ ០៧១ ៧៧៧ ៧៨៧១ (ឯកឧត្តម វេជ្ជ. សេង បញ្ញាឬទ្ធិ)។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែឧសភា ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៨៨នាក់ បានព្យាបាលជាសះស្បើយ ១០១នាក់ កំពុងសំរាកព្យាបាល ៨៤នាក់ និងស្លាប់ ០៣នាក់៕​


 

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កូវីដ ព្រៃវែង
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង