Cctimesw1140xh150cm copy

BREAKING៖កម្ពុជារកឃើញអ្នកជាសះស្បើយពីកូវីដ១៣៣៧នាក់,ឆ្លងថ្មី៣៤៥នាក់និងស្លាប់២នាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ នេះ បានចេញប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ក្នុងថ្ងៃ១៧ ខែឧសភា ឆ្នាំ២០២១ មានចំនួន ៣៤៥នាក់ (ករណីឆ្លងនាំចូលពីបរទេស ០១នាក់ និង ៣៤៤នាក់ទៀតជាករណីឆ្លងក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ») និងអ្នកជាសះស្បើយចំនួន ១៣៣៧នាក់ ហើយករណីស្លាប់ ០២នាក់។ 

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ២២,៨៨៩នាក់ ជាសះស្បើយសរុបចំនួន ១៤,៣៤៣នាក់ ហើយករណីស្លាប់សរុប ១៥៦នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កូវីដ
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង