ភ្នំពេញ៖ យោងតាមការផ្សាយរបស់គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ អ្នកជំងឺកូវីដចំនួន ៤១៧នាក់បន្ថែមទៀត បានត្រឡប់ទៅផ្ទះរបស់ខ្លួនវិញហើយ បន្ទាប់ពីត្រូវបានសម្រាកព្យាបាលបានជាសះស្បើយ។
ជាមួយគ្នានេះ ក្រោយពីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ១៩ អ្នកជាសះស្បើយទាំង ៤១៧នាក់ខាងលើ ដែលធ្លាប់ស្នាក់ព្យាបាលនៅ«មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ» រាជធានីភ្នំពេញ បច្ចុប្បន្នត្រូវបានក្រុមគ្រូពេទ្យ អនុញ្ញាតឱ្យត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នេះ ដោយតម្រូវឱ្យបន្ត ធ្វើចត្តាឡីស័កខ្លួនឯងដាច់ដោយឡែក រយៈពេល ១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព៕