ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នេះ បានចេញប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ក្នុងថ្ងៃ១៦ ខែឧសភា ឆ្នាំ២០២១ មានចំនួន ៣៦០នាក់ (ករណីឆ្លងនាំចូលពីបរទេស ០៤នាក់ និង ៣៥៦នាក់ទៀតជាករណីឆ្លងក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ») និងអ្នកជាសះស្បើយចំនួន ៨៨៦នាក់ ហើយករណីស្លាប់ ០៤នាក់។
គួរបញ្ជាក់ថា គិតត្រឹមព្រឹកម៉ោង៧ និង០០នាទី ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ២២,៥៤៤នាក់ ជាសះស្បើយសរុបចំនួន ១៣,០០៦នាក់ ហើយករណីស្លាប់សរុប ១៥៤នាក់៕