Cctimesw1140xh150cm copy

អ្នកជាសះស្បើយពីកូវីដចំនួន«៣០នាក់»នៅមន្ទីរពេទ្យមេគង្គកំពង់ចាមត្រូវបានអនុញ្ញាតឱ្យទៅផ្ទះ

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ខេត្តកំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១៥ ឧសភា នេះ បានប្រកាសពីករណីជាសះស្បើយជំងឺកូវីដ-១៩ ចំនួន ៣០នាក់ ដែលបានចេញពី«មន្ទីរពេទ្យមេគង្គកំពង់ចាម» និងមិនមានករណីឆ្លងថ្មី ក្នុងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ នោះទេ។

ដែលក្នុងចំណោមអ្នកជំងឺដែលបានជាសះស្បើយខាងលើទាំង ៣០នាក់ ក្នុងនោះ ស្រុកកងមាស ចំនួន ១៣នាក់, ស្រុកកំពង់សៀម ចំនួន ០២នាក់, ស្រុកបាធាយ ចំនួន ០៤នាក់, ស្រុកស្រីសន្ធរ ចំនួន ០៧នាក់ និងស្រុកចំការលើ ចំនួន០៤នាក់ បានព្យាបាលជាសះស្បើយជំងឺកូវីដ-១៩ ដោយទទួលបានលទ្ធផលបញ្ជាក់ អវិជ្ជមានកូវីដ-១៩ ទាំង ០២លើក និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមេគង្គកំពង់ចាម ត្រឡប់ទៅគេហដ្ឋានរៀងៗខ្លួន និងបន្តធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន រយៈពេល ១៤ថ្ងៃ ដើម្បីតាមដានសុខភាពបន្ត។

រដ្ឋបាលខេត្តកំពង់ចាម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្លួន នូវវិធានការ “៣កុំ ៣ការពារ» និងត្រូវកែប្រែទម្លាប់នៃការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ-១៩ ដោយត្រូវ អនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺកូវីដនេះ៕



ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង