Cctimesw1140xh150cm copy

BREAKING៖កម្ពុជារកឃើញអ្នកឆ្លងកូវីដថ្មី៣៥៨នាក់,ជាសះស្បើយ៣៤៨នាក់និងស្លាប់៥នាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ នេះ បានចេញប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ក្នុងថ្ងៃ១៣ ខែឧសភា ឆ្នាំ២០២១ មានចំនួន ៣៥៨នាក់ ក្នុងនោះមានអ្នកដំណើរឆ្លងចូលពីបរទេស ០៨នាក់ និង ៣៥០នាក់ទៀតជាករណីឆ្លងក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» និងអ្នកជាសះស្បើយចំនួន ៣៤៨នាក់ ហើយករណីស្លាប់ ០៥នាក់។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកម៉ោង៧ និង០០នាទី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ២១,៤៩៩នាក់ ជាសះស្បើយសរុបចំនួន ៩,៨៦៧នាក់  ហើយករណីស្លាប់សរុប ១៤៧នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កូវីដ
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង