Cctimesw1140xh150cm copy

BREAKING៖កម្ពុជារកឃើញអ្នកឆ្លងកូវីដថ្មី៤៤៦នាក់, ជាសះស្បើយ៩៨០នាក់ និងស្លាប់០៦នាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ នេះ បានចេញប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ក្នុងថ្ងៃ១២ ខែឧសភា ឆ្នាំ២០២១ មានចំនួន ៤៤៦នាក់ ក្នុងនោះមាន ១៥នាក់ ជាអ្នកដំណើរឆ្លងចូលពីបរទេស និង ៤៣១នាក់ទៀតជាករណីឆ្លងក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» និងអ្នកជាសះស្បើយចំនួន ៩៨០នាក់ ហើយករណីស្លាប់ ០៦នាក់។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកម៉ោង៧ និង០០នាទី ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ២១,១៤១នាក់ ជាសះស្បើយសរុបចំនួន ៩,៥១៩នាក់  ហើយករណីស្លាប់សរុប ១៤២នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កូវីដ
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង