ខេត្តតាកែវ៖ សេចក្តីប្រកាសព័ត៌មានរដ្ឋបាលខេត្តតាកែវ បានឱ្យដឹងថា ក្នុងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ០៧នាក់ ក្នុងនោះនៅស្រុកចំនួន៥ផ្សេងៗគ្នា និងមួយករណីស្លាប់ ភេទស្រី អាយុ៦៩ឆ្នាំ នៅស្រុកបាទី។
រដ្ឋបាលខេត្តតាកែវ បានជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា យោងតាមលទ្ធផល នៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២១ បានរកឃើញ អ្នក ជំងឺកូវីដ-១៩ថ្មី ដែលជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន០៧នាក់។
អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង០៧នាក់ គឺជាអាជីវករ និងកម្មការិនីរោងចក្រ ដូចមានរាយនាមខាងក្រោម៖
១) អ៊ុយ វណ្ណា ស្រី ៤១ ជាកម្មការិនីរោងចក្រសាន់បូរ ស្រុកព្រៃកប្បាស
២ ) ថុង គីមសួរ ប្រុស ៣o ជាំអាជីវករផ្សារត្រាំខ្នារ ត្រាំខ្នារ.សូភី.បាទីភូមិត្រាំខ្នារ
៣ ) សៀន ណេន ប្រុស ៣៩ ជាអាជីវករផ្សារដើមគរ ពោធិដុះ ត្រពាំងធំខាងជើង.ត្រាំកក់
៤ )ង៉ែត សុខណា ស្រី ១៨ ជាកម្មការិនីរោងចក្រសាន់បូរ សំរោង.ពន្តែ.អង្គរបូរី
៥ ) ង៉ែត មៀច ស្រី ១៩ ជាកម្មការិនីលាងឡានកំបូល វត្តភ្នំ.កំពែង.គិរីវង់
៦)អីវ សោភ័ណ្ឌ ស្រី ២៨ កម្មការិនីរោងចក្រJSDឃ រលាំងគ្រើល.ត្រពាំងសាប បាទី
៧ ) ញ៉ែម ផុន(ស្លាប់) ស្រី ៦៧ កណ្ដាល.លំពង់.បាទី មន្ទីរពេទ្យបង្អែកបាទី
រដ្ឋបាលខេត្តតាកែវ បានបន្តថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩បន្ថែមទៀត រដ្ឋបាលខេត្ត សូមអំពាវនាវដល់លោក លោក ស្រីអាជីវករ បងប្អូនប្រជាពលរដ្ឋនិងក្រុមគ្រួសារដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ និងប្រយោល ជាមួយអ្នក វិជ្ជមានកូវីដ-១៩ ខាងលើត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញ៉ាប់រួសរាន់ទៅផ្តល់សំណាក ដើម្បីវិភាគរក វីរុសកូវីដ-១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតផ្ទះរបស់លោកអ្នករៀងរាល់ម៉ោងធ្វើការ(រួមទាំងថ្ងៃ ឈប់សម្រាក)ហើយត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមវិធានការរបស់ក្រសួងសុខាភិបាល ។
បន្ថែមលើនេះអ្នកដែលពាក់ព័ន្ធដទៃទៀតត្រូវតាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំ ត្រូវពិនិត្យកម្ដៅយ៉ាងតិច ២ដង ក្នុងមួយថ្ងៃ ត្រូវសម្រាកនៅផ្ទះ ឬបន្ទប់ដាច់តែឯង និងត្រូវថែរក្សាអនាម័យខ្លួនជានិច្ច ជាមួយគ្នានោះបងប្អូន ប្រជា ពលរដ្ឋនិងសាធារណជនទាំងអស់ត្រូវអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពឱ្យបាន់ ម៉ឺងម៉ាត់ បំផុត ជាពិសេសសូមបងប្អូនអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ” របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ទន្ទឹមនឹងនេះ ក្នុងករណីមានការប្រែប្រួលសុខភាពខុសប្រក្រតីដូចជា៖ ឡើងកម្ដៅលើសពី ៣៧អង្សាសេ ក្អក កណ្តាស់ ហៀរ សំបោរ ឈឺបំពង់ក មានកំហាក ថប់ដង្ហើម ។ល។ ត្រូវប្រញ៉ាប់ទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរពេទ្យបង្អែកតាម ក្រុង ស្រុក ឬមន្ទីរសុខាភិបាលខេត្ត ឬ តាមរយៈលេខទូរស័ព្ទ ០១៦ ៨៩៥ ៩៥៥ (ឯកឧត្តម វេជ្ជ. នុត ស៊ីណាត)៕
«៥ករណី»បន្ថែមទៀតនៅខេត្តកំពង់ចាមរកឃើញវិជ្ជមានកូវីដ-១៩