Cc time web banner 054637

ពលករខ្មែរត្រឡប់ពីថៃ«០៤នាក់»នៅខេត្តបាត់ដំបងរកឃើញកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ០៤នាក់បន្ថែមទៀត ជាពលករជនជាតិខ្មែរត្រឡប់ពីប្រទេសថៃ ដែលយោងតាមលទ្ធផលវិភាគវត្ថុសំណាករកវីរុសកូវីដ-១៩ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ នេះ។ 

ក្នុងសេចក្តីប្រកាសព័ត៌មាន រដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាក់បង្ហាញពីអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ ទាំង០៤នាក់ខាងលើ ជាពលករខ្មែរ ទើបវិលត្រឡប់មកពីប្រទេសថៃ ដែលមានរាយនាមរួមមាន៖ 

១-ឈ្មោះ ឡេង ជូរ៉ា ភេទស្រី អាយុ ៣០ឆ្នាំ អាសយដ្ឋានរស់នៅភូមិទំនប់ទឹក ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង មុខរបរជាកម្មកររោងចក្រ នៅប្រទេសថៃ 

២-ឈ្មោះ ម៉ុក ស្រីម៉ៅ ភេទស្រី អាយុ ២៦ឆ្នាំ អាសយដ្ឋានរស់នៅភូមិស្លខ្លាញ់ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង មុខរបរជាកម្មកររោងចក្រ នៅប្រទេសថៃ 

៣-ឈ្មោះ ម៉ុក ផាតសា ភេទស្រី អាយុ ២០ឆ្នាំ អាសយដ្ឋានរស់នៅភូមិស្លខ្លាញ់ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង មុខរបរជាកម្មកររោងចក្រ នៅប្រទេសថៃ 

៤-ឈ្មោះ ឌី សុផល ភេទប្រុស អាយុ ៥៩ឆ្នាំ អាសយដ្ឋានរស់នៅភូមិអូរគ្រួស ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង មុខរបរ ជាកម្មករសំណង់ នៅប្រទេសថៃ។

ជាមួយគ្នានេះ បានវិលបន្ទាប់ពីបានត្រឡប់ពីប្រទេសថៃ អ្នកជំងឺកូវីដ-១៩ ខាងលើ ត្រូវបានចាត់បញ្ជូនមកធ្វើចត្តាឡីស័កកម្រិត១ នៅក្នុងវិទ្យាល័យពេជ្រចិន្តា ស្រុកភ្នំព្រឹក និងបានយកសំណាកទៅវិភាគ និងទទួលបានលទ្ធផលនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ឃើញថាមានជំងឺកូវីដ-១៩ ហើយបានបញ្ជូនទៅសំរាកព្យាបាលនៅ«មន្ទីរពេទ្យបង្អែកស្រុកសំពៅលូន» ខេត្តបាត់ដំបង។ 

សូមបញ្ជាក់ថា គិតចាប់ផ្តើមពីមានការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅខេត្តបាត់ដំបង មានអ្នកជំងឺកូវីដ-១៩ សរុបចំនួន ៧១នាក់ ហើយបានព្យាបាលជាសះស្បើយចំនួន ២៩នាក់ និងកំពុងសំរាកព្យាបាលបច្ចប្បន្នចំនួន ៤២នាក់៕ 



ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ពលករ កូវីដ
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង