ខេត្តកំពង់ចាម៖ សេចក្តីប្រកាសព័ត៌មានរដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា ក្នុងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ០៥នាក់ ក្នុងនោះនៅស្រុកកងមាស ចំនួន ០៤នាក់ និងស្ត្រីខ្មែរឥស្លាមមកពីរាជធានីភ្នំពេញ ០១នាក់ និងហើយមានករណីជាសះស្បើយចំនួន ០១នាក់ផងដែរ។
រដ្ឋបាលខេត្តកំពង់ចាម បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅភូមិមេសរ ឃុំព្រែកកុយ , ភូមិរាយប៉ាយលើ ឃុំរាយប៉ាយ ស្រុកកងមាស និងបងប្អូនរស់នៅក្នុងខេត្តកំពង់ចាម អំពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ០៥នាក់ ដែលមានឈ្មោះដូចខាងក្រោម ៖
១ វណ្ណា ឡាង ភេទប្រុស អាយុ ១៩ ឆ្នាំ ភូមិមេសរ ឃុំព្រែកកុយ ស្រុកកងមាស
២ ឡាយ វណ្ណ័ ភេទប្រុស ៤៩ ភូមិមេសរ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម
៣ ទូច ចន្ទី ភេទស្រី ៤៦ ភូមិមេសរ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម
៤ លឹម សុខលី ភេទស្រី ៣៤ ភូមិរាយប៉ាយលើ ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម
៥ សៀក សំរស់ ភេទស្រី ៣៥ ភូមិរកាលើ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម
រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បានចាត់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត យកសំណាកធ្វើតេស្តរហ័ស កូវីដ-១៩ លើអ្នកសង្ស័យចំនួន ៧៧៧នាក់ ទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ ចំនួន ០៤នាក់។ បន្ថែមពីនេះរដ្ឋបាលខេត្ត បានទទួលលទ្ធផលបញ្ជាក់ពីវិទ្យាស្ថានសុខភាពសាធារណៈ ពីករណីវិជ្ជមានកូវីដ-១៩ ចំនួន ០១នាក់បន្ថែមទៀត និងបានចាត់ឱ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បញ្ជូនអ្នកជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលនឹងករណីនេះបន្ថែមទៀត។
រដ្ឋបាលខេត្តកំពង់ចាម កំពុងបន្តស្វែងរកទីតាំង និងអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ ១៩ នឹងអ្នកជំងឺខាងលើបន្ថែមទៀត និងសូមអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងករណីនេះ សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬតាមរយៈលេខទូរស័ព្ទ ០៧០ ៨២៨ ៧៨៨ និង ០១២ ៧៣៦ ៧៥៥។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិឃុំខាងលើ និងមិត្តភក្តិ ដែលធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺខាងលើ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្លួននូវវិធានការ៣កុំ ៣ការពារ»។ ជាមួយគ្នានេះ បងប្អូនដែលមានហានិភ័យខ្ពស់ពាក់ព័ន្ធនឹងអ្នកជំងឺខាងលើ ត្រូវតែអនុវត្តយ៉ាងម៉ឺងម៉ាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺកូវីដនេះ៕