ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ នេះ បានចេញប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ក្នុងថ្ងៃ១១ ខែឧសភា ឆ្នាំ២០២១ មានចំនួន ៤៧២នាក់ ក្នុងនោះមាន ៣នាក់ ជាអ្នកដំណើរឆ្លងចូលពីបរទេស និង ៤៦៩នាក់ទៀតជាករណីឆ្លងក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» និងអ្នកជាសះស្បើយចំនួន ៣៦៩នាក់ ហើយករណីស្លាប់ ០៥នាក់។
គួរបញ្ជាក់ថា គិតត្រឹមព្រឹកម៉ោង៧ និង០០នាទី ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ២០,៦៩៥នាក់ ជាសះស្បើយសរុបចំនួន ៨,៥៣៩នាក់ ហើយករណីស្លាប់សរុប ១៣៦នាក់៕