Yearendyearend1140x150

ករណីជាសះស្បើយពីជំងឺកូវីដ«៩១នាក់»ទៀតនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ យោងតាមការផ្សាយរបស់គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានឱ្យដឹងថា កាលពីព្រឹកនេះ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ អ្នកជំងឺកូវីដចំនួន ៩១នាក់បន្ថែមទៀត បានត្រឡប់ទៅផ្ទះរបស់ខ្លួនវិញហើយ បន្ទាប់ពីត្រូវបានសម្រាកព្យាបាលបានជាសះស្បើយ។ 

ជាមួយគ្នានេះ ក្រោយពីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ១៩ អ្នកជាសះស្បើយទាំង ៩១នាក់ខាងលើ ដែលធ្លាប់ស្នាក់ព្យាបាលនៅ«មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ» រាជធានីភ្នំពេញ បច្ចុប្បន្នត្រូវបានក្រុមគ្រូពេទ្យ អនុញ្ញាតឱ្យត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ នេះ  ដោយតម្រូវឱ្យបន្ត ធ្វើចត្តាឡីស័កខ្លួនឯងដាច់ដោយឡែក រយៈពេល ១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព៕ 



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង