បន្ទាយមានជ័យ៖ យោងតាមរដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២១ នេះ បានប្រកាសពីករណីជាសះស្បើយរបស់អ្នកជំងឺកូវីដ-១៩ ចំនួន ៣៦នាក់បន្ថែមទៀត នៅខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា យោងតាមរបាយការណ៍ស្ដីពីករណីជាសះស្បើយ អ្នកជំងឺកូវីដ-១៩ នៅខេត្តបន្ទាយមានជ័យ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នៅក្នុងចំណោមអ្នកជាសះស្បើយទាំង ៣៦នាក់ខាងលើនោះ រួមមាននជាតិឥណ្ឌូនេស៊ី ៣១នាក់ , ជនជាតិខ្មែរចំនួន ០៤នាក់ និងជនជាតិចិន ០១នាក់។