កំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី១០ ខែឧសភា នេះ បានប្រកាសអំពីអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ០៩នាក់ រកឃើញក្នុងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ ក្នុងនោះ ០៨នាក់ ជាករណីឆ្លងក្នុង«ពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ» បានធ្វើការវិភាគសំណាកនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ និង ០១នាក់ទៀត ជាពលករមកពីប្រទេសថៃ បានធ្វើតេស្តរហ័ស (Rapid Test)។
រដ្ឋបាលខេត្តកំពង់ធំ ករណីវិជ្ជមានកូវីដ១៩ ចំនួន ០៩នាក់ ដោយយោងតាមលទ្ធផលនៃការវិភាគសំណាកដែលផ្តល់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ ចំនួន ០៨ករណី នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ និង ១ករណីទៀត លទ្ធផលនៃការធ្វើតេស្តរហ័ស(Rapid Test) កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ កន្លងទៅ ដូចមានដូចជា៖
១) លឿង ចន្ទី ភេទស្រី អាយុ ២២ឆ្នាំ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ (ករណីឆ្លងក្នុងសហគមន៍ពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ)
២) ឡូ ម៉ុល ភេទស្រី អាយុ ២៣ឆ្នាំ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ (ករណីឆ្លងក្នុងសហគមន៍ពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ)
៣) នឿន រដ្ឋា ភេទប្រុស អាយុ ២៤ឆ្នាំ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ (ករណីឆ្លងក្នុងសហគមន៍ពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ)
៤) ធឿង មិនា ភេទស្រី អាយុ ១៥ឆ្នាំ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ (ករណីឆ្លងក្នុងសហគមន៍ពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ)
៥) យឹង ត្រាន់ ភេទប្រុស អាយុ ២៨ឆ្នាំ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ (ករណីឆ្លងក្នុងសហគមន៍ពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ)
៦) អ៉ឹម លីទីន ភេទស្រី អាយុ ២៥ឆ្នាំ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ (ករណីឆ្លងក្នុងសហគមន៍ពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ)
៧) ឈឿន ភារ៉ុន ភេទប្រុស អាយុ ២៧ឆ្នាំ នៅស្រុកស្ទោង ខេត្តកំពង់ធំ (ករណីឆ្លងក្នុងសហគមន៍ពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ)
៨) រិន សេងហ័រ ភេទប្រុស អាយុ ៣៦ឆ្នាំ នៅស្រុកកំពង់ស្វាយ (ករណីឆ្លងក្នុងសហគមន៍ពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ)
ហើយ១ករណីទៀត ជាករណីពលករមកពីប្រទេសថៃ ចេញលទ្ធផលតេស្តរហ័ស(Rapid Test) កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ កន្លងទៅគឺ៖ ៩) ឈួន វណ្ណា ភេទស្រី អាយុ ២៩ឆ្នាំ នៅស្រុកស្ទោង ខេត្តកំពង់ធំ ពលករមកពីប្រទេសថៃ។
ហេតុនេះ រដ្ឋបាលខេត្ត បានអំពាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោល ជាមួយនឹងអ្នកជំងឺទាំង ០៩នាក់ខាងលើ ដោយរួសរាន់ទំនាក់ទំនងមកអាជ្ញាធរ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ដើម្បីយកសំណាកវិភាគរកមេរោគកូវីដ១៩ និងធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃឲ្យបានត្រឹមត្រូវ ដើម្បីតាមដានសុខភាពរបស់ខ្លួន ដោយប្រជាពលរដ្ឋ ចូលរួមសហការ អនុវត្តវិធានការ «៣ការពារ ៣កុំ» ឲ្យបានគ្រប់ៗគ្នា៕