Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

ពលករខ្មែរ«២នាក់»ត្រឡប់ពីប្រទេសថៃរកឃើញមានវិជ្ជមាន-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីប្រកាសព័ត៌មានដល់សាធារណជនទាំងអស់ឱ្យបានដឹងថា បុរសជាពលករជនជាតិខ្មែរចំនួន ២រូប ដែលត្រលប់មកពីទីក្រុងបាងកក ប្រទេសថៃ ចូលមកកម្ពុជា ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ នេះ។ 

រដ្ឋបាលខេត្តបាត់ដំបង បានបង្ហាញពីអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ ចំនួន ២នាក់ខាងលើ រួមមាន៖

 ១) ឈ្មោះ តុ វីរៈ ភេទប្រុស អាយុ ៣៣ឆ្នាំ អាសយដ្ឋាននៅភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មុខរបរ លក់ផ្កា នៅប្រទេសថៃ។

២) ឈ្មោះ សឺន សុង ភេទប្រុស អាយុ ៣០ឆ្នាំ អាសយដ្ឋានរស់នៅភូមិអូរសំព័រឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មុខរបរ លក់ផ្កា នៅប្រទេសថៃ

ជាមួយគ្នានេះ អ្នកជំងឺកូវីដ-១៩ ទាំង២ ខាងលើនោះ បន្ទាប់ពីបានវិលត្រឡប់ពីទីក្រុងបាងកក ប្រទេសថៃ តាមច្រកទ្វារតំបន់ព្រំដែន«អូរអន្លក់» ស្រុកកំរៀង ខេត្តបាត់ដំបង ហើយអាជ្ញាធរ បានបញ្ជូនពួកគេ ទៅធ្វើចត្តាឡីស័កកម្រិត១ នៅក្នុង«វិទ្យាល័យពេជ្រចិន្តា» ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និងបានយកសំណាកទៅវិភាគ ទទួលបានលទ្ធផលនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ ឃើញថា មានជំងឺកូវីដ-១៩ ហើយបានបញ្ជូនទៅសំរាកព្យាបាលនៅ«មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង»ទៅ។ 

គួរបញ្ជាក់ថា គិតចាប់ផ្តើមពីមានការផ្ទុះជំងឺកូវីដ-១៩ នៅខេត្តបាត់ដំបង មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៤២នាក់ មានអ្នកជាសះស្បើយចំនួន ២៨នាក់ និងបច្ចុប្បន្ននៅសល់អ្នកជំងឺកំពុងសម្រាកព្យាបាល ១៤នាក់ទៀត៕ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូវីដ
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង