Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

អាជ្ញាធរព្រះសីហនុបង្ហាញពីអត្តសញ្ញាណអ្នកជំងឹកូវីដទាំង១៥នាក់

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ នេះ បានប្រកាសបង្ហាញអំពីអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១៥នាក់ យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាក រកឃើញវិជ្ជមានកូវីដនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១។ 

ក្នុងសេចក្តីជូនដំណឹងរដ្ឋបាលខេត្តព្រះសីហនុ តាមលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ករណីឆ្លងនៅក្នុងសហគមន៍ចំនួន ១៥នាក់ គឺជាអាជីវករ និងក្រុមគ្រួសារ ព្រមទាំងបងប្អូនប្រជាពលរដ្ឋមានដូចតទៅ៖ 

១) HEN DRY ភេទប្រុស អាយុ ២៧ឆ្នាំ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ 

២) នីវ យ៉ាង ភេទស្រី អាយុ ៨០ឆ្នាំ ប្រជាពលរដ្ឋ ភូមិ៣ សង្កាត់លេខ១ 

៣) សោម គ្រី ភេទស្រី អាយុ ៣០ឆ្នាំ ប្រជាពលរដ្ឋ ភូមិ១ សង្កាត់លេខ៤ 

៤) កុមារី អាយុ ១១ឆ្នាំ គ្រួសារប្រជាពលរដ្ឋ ភូមិ១ សង្កាត់លេខ៤ 

៥) អាំ សុភ័ណ្ឌ អាយុ ២៥ឆ្នាំ ប្រជាពលរដ្ឋ ភូមិ១ សង្កាត់លេខ៤ 

៦) ទិន សុភាត ភេទស្រី អាយុ ៦៥ឆ្នាំ ប្រជាពលរដ្ឋ ភូមិ១ សង្កាត់លេខ៤ 

៧) អាំ សុភលិ ភេទស្រី អាយុ ២៤ឆ្នាំ ប្រជាពលរដ្ឋ ភូមិ១ សង្កាត់លេខ៤

៨) យុវជន ភេទប្រុស អាយុ ១៧ឆ្នាំ  គ្រួសារប្រជាពលរដ្ឋ ភូមិ១ សង្កាត់លេខ៤ 

៩) ឃន ម៉ីល័ង ភេទស្រី អាយុ ១៨ឆ្នាំ ប្រជាពលរដ្ឋ ភូមិ៥ សង្កាត់លេខ៤ 

១០) កុមារី ភេទ ស្រី អាយុ ១៣ឆ្នាំ គ្រួសារប្រជាពលរដ្ឋនៅ ភូមិ៥ សង្កាត់លេខ៤ 

១១) កែវ ម៉ៅ ភេទប្រុស អាយុ ៣៩ឆ្នាំ ប្រជាពលរដ្ឋ ភូមិ៥ សង្កាត់លេខ៤ 

១២) កុមារី ភេទស្រី អាយុ ១៣ឆ្នាំ គ្រួសារប្រជាពលរដ្ឋ ភូមិ៥ សង្កាត់លេខ៤ 

១៣) ណែវ ងយ ភេទស្រី អាយុ ៦៦ឆ្នាំ ប្រជាពលរដ្ឋ ភូមិ៥ សង្កាត់លេខ៤

១៤) រស់ គាំ  ភេទស្រី អាយុ ៨០ឆ្នាំ ប្រជាពលរដ្ឋ ភូមិ៥ សង្កាត់លេខ៤ 

១៥) សួន អ៊ា ភេទស្រី អាយុ ២៨ឆ្នាំ ប្រជាពលរដ្ឋ ភូមិ៥ សង្កាត់លេខ៤។ 

ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បន្ថែមទៀត រដ្ឋបាលខេត្តព្រះសីហនុ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ខាងលើ ត្រូវរាយការណ៍ជូនអាជ្ញាធំមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ ទៅផ្តល់វត្ថុសំណាកដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅវេទិកា៧មករា នៅរៀងរាល់ម៉ោងធ្វើការ រួមទាំងថ្ងៃឈប់សម្រាក ហើយត្រូវធ្វើចត្តាឡីស័កនៅលំនៅឋានរបស់ខ្លួនឱ្យបានត្រឹមត្រូវ តាមបទបញ្ជាផ្ទៃក្នុងសម្រាប់អ្នកធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ។

បន្ថែមលើនោះអ្នកពាក់ព័ន្ធដទៃទៀតត្រូវតាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំ ត្រូវពិនិត្យកម្ដៅយ៉ាងតិច ២ដង ក្នុងមួយថ្ងៃ ត្រូវសម្រាកនៅផ្ទះបន្ទប់ដាច់តែឯង និងត្រូវថែរក្សាអនាម័យខ្លួនជានិច្ច ជាមួយគ្នានោះ បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ត្រូវអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពឱ្យបានម៉ឺងម៉ាត់បំផុត។

ក្នុងករណីមានការប្រែប្រលសុខភាពខុសប្រក្រតីដូចជា ឡើងកម្ដៅលើសពី ៣៧អង្សាសេ កណ្តាស់ ហៀរ សំបោរ ឈឺបំពង់ក មានកំហាក ថប់ដង្ហើម...។ល។ ត្រូវប្រញាប់ទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត ឬ មន្ទីរពេទ្យបង្អែកខេត្តព្រះសីហន្ធ តាមរយៈទូរស័ព្ទ 012 79 896 ឬ 016 526 520 ៕​




ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូវីដ
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង