Cctimesw1140xh150cm copy

ប្រជាពលរដ្ឋ«០៩នាក់»ទៀតនៅខេត្តកំពង់ចាមរកឃើញវិជ្ជមានកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

កំពង់ចាម៖ យោងតាមសេចក្តីប្រកាសព័ត៌មានរដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា ក្នុងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ អាជ្ញាធរ បានរកឃើញវិជ្ជមានកូវីដី-១៩ ចំនួន ០៩នាក់ រួមមាន ០២នាក់នៅស្រុកចំការលើ  , ស្រុកកងមាស ០១នាក់ និងស្រុកស្រីសន្ធរ ០៦នាក់។ 

រដ្ឋបាលខេត្តកំពង់ចាម បានជូនដំណឹងទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចំការលើ, ភូមិទ្រា ឃុំស្វាយពោធិ៍ និងភូមិច្រស់ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ , ភូមិអង្គរបានទី៥ ឃុំអង្គរបាន ស្រុកកងមាស និងបងប្អូនរស់នៅក្នុងខេត្តកំពង់ចាម អំពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ០៩នាក់ រួមមាន៖ 

១-ឈ្មោះ ស្រ៊ុន រ៉ាទី ភេទស្រី អាយុ ៥៣ឆ្នាំ នៅភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចំការលើ ។ 

២-កុមារា ថេង ស្រ៊ុនលី អាយុ ០៧ឆ្នាំ នៅភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចំការលើ។ 

៣-ឈ្មោះ តាំង ភារៈ ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិអង្គរបានទី៥ ឃុំអង្គរបាន ស្រុកកងមាស។ 

៤-ឈ្មោះ ហួរ ណូ ភេទស្រី អាយុ ២៣ឆ្នាំ រស់នៅភូមិទ្រា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ។ 

៥-កុមារា ណុល សំណាង ភេទប្រស ១៤ឆ្នាំ រស់នៅភូមិត្រស់ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ។ 

៦-ឈ្មោះ ណុល ស្រីអូន ភេទស្រី ២៧ឆ្នាំ រស់នៅភូមិត្រស់ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ។ 

៧-ឈ្មោះ នាង លីន ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិត្រស់ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ។

៩-ឈ្មោះ គឿន លាប ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិត្រស់ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ។

នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ អ្នកជំងឺទាំង ០៩នាក់ខាងលើ ត្រូវបានទទួលលទ្ធផលវិជ្ជមានកូវីដ-១៩ ដែលបញ្ជាក់ពីវិទ្យាស្ថានសុខភាពសាធារណៈ។ ក្រោយមក រដ្ឋបាលខេត្តកំពង់ចាម បានចាត់ឱ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានបញ្ជូនអ្នកជំងឺមកសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល នឹងករណីនេះបន្ថែមទៀត។

ជាមួយគ្នានេះរដ្ឋបាលខេត្តកំពង់ចាម កំពុងបន្តស្វែងរកទីតាំង និងអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ នឹងអ្នកជំងឺខាងលើបន្ថែមទៀត និងសូមអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងករណីនេះ សូមទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬតាមរយៈលេខទូរស័ព្ទ ០៧០ ៨២៨ ៧៨៨ និង ០១២ ៧៣៦ ៧៥៥។

សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិ-ឃុំខាងលើ បងប្អូន និងមិត្តភក្តិ ដែលធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺខាងលើ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្លួននូវវិធានការ«ពាំកុំ ៣ការពារ»។ ដោយឡែកបងប្អូន ដែលមានហានិភ័យខ្ពស់ពាក់ព័ន្ធនឹងអ្នកជំងឺខាងលើ ត្រូវតែអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមការណែនាំរបស់មន្ត្រីសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺកូវីដនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កូវីដ
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង