Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

មន្ត្រីនគរបាល«១នាក់»នៅខេត្តតាកែវរកឃើញវិជ្ជមានកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

តាកែវ៖ យោងប្រភពដែលទទួលបានពីរដ្ឋបាលក្រុងដូនកែវ នៅថ្ងៃទី០៦ ខែឧសភា នេះ បានឱ្យដឹងថា ថ្ងៃទី០៥ ខែឧសភា នេះ អាជ្ញាធរ រកឃើញមានករណីវិជ្ជមានកូវីដ-១៩ លើមន្ត្រីនគរបាលមួយរូប មានឈ្មោះ យិន សេរី ភេទប្រុស អាយុ ២៨ឆ្នាំ ទីលំនៅភូមិត្រាំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ បម្រើការងារនៅនាយកដ្ឋាននគរបាលការពារ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅរាជធានីភ្នំពេញ។

នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ មន្ត្រីនគរបាលដែលវិជ្ជមានកូវីដខាងលើ ឈ្មោះ យិន សេរី បានទៅធ្វើសំណាករកកូវីដនៅរាជធានីភ្នំពេញ បន្ទាប់ពីធ្វើសំណាករួច ក៏បានត្រលប់មកផ្ទះនៅតាកែវវិញ ដោយជិះម៉ូតូមកដល់ផ្ទះ ពីម៉ោង១ និង៣០នាទី រហូតដល់ម៉ោងប្រមាណ ៤រសៀល ទើបដល់ផ្ទះ ហើយគាត់បានប្រាប់ ឪពុកម្តាយ បងប្អូន មិនឲ្យមកជិតខ្លួនឡើយ រួចក៏បានទៅធ្វើចត្តាឡីស័កនៅ«មណ្ឌលសាលាបឋមសិក្សាត្រាំ»តែម្តង។

រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ នៅយប់ម៉ោង៨ និង០០នាទី នគរបាលមួយរូបខាងលើ លោក យិន សេរី បានទទួលព័ត៌មានពីភ្នំពេញថា ខ្លួនមានផ្ទុកជំងឺកូវីដ-១៩។ ក្រោយពីទទួលបានព័ត៌មាន រដ្ឋបាលក្រុងដូនកែវ បានសហការជាមួយក្រុមគ្រូពេទ្យ ទៅដឹកនគរបាលមួយរូបនោះ ទៅព្យាបាលនៅ«មន្ទីរពេទ្យបង្អែកខេត្តតាកែវ»។

ប៉ុន្ដែសូមបញ្ជាក់ថា ករណីវិជ្ជមានខាងលើនេះ មិនមានអ្នកពាក់ព័ន្ធ ដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលណាម្នាក់នោះឡើយ៕ 

រដ្ឋបាលក្រុងដូនកែវ ខេត្តតាកែវ  


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង