Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

BREAKING៖កម្ពុជារកឃើញករណីឆ្លងកូវីដថ្មីចំនួន ៦៧២នាក់ និងជាសះស្បើយ ២២៨នាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ នេះ បានចេញប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ក្នុងថ្ងៃ០៤ ខែឧសភា ឆ្នាំ២០២១ មានចំនួន ៦៧២នាក់ និងជាសះស្បើយ ២២៨នាក់ ហើយស្លាប់ចំនួន ០៣នាក់។

ក្នុងចំណោមអ្នកឆ្លងកូវីដថ្មីទាំង ៦៧២នាក់ខាងលើ មាន ៥នាក់ជាអ្នកដំណើរចូលកម្ពុជា និង៦៦៧នាក់ទៀត ជាករណីឆ្លងក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»។ 

គិតត្រឹមព្រឹកម៉ោង៧ និង០០នាទី ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកជាសះស្បើយសរុបចំនួន ៥៧៩១នាក់ ហើយករណីស្លាប់ ១០៧នាក់៕ គិតត្រឹមព្រឹកម៉ោង៧ និង០០នាទី ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកជាសះស្បើយសរុបចំនួន ៦,០១៩នាក់ ហើយករណីស្លាប់ ១១០នាក់។

ដូចនេះចំនួនអ្នកជាសះស្បើយក្នុងថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០២១ ចំនួន ៦០១៩ - ៥៧៩១= ២២៨នាក់ ហើយអ្នកស្លាប់ចំនួន ១១០ - ១០៧ = ០៣នាក់។ 

គួរបញ្ជាក់ថា គិតត្រឹមព្រឹកម៉ោង៧ និង០០នាទី ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ១៦,៩៧១នាក់ ជាសះស្បើយសរុបចំនួន ៦,០១៩នាក់  ហើយករណីស្លាប់ ១១០នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូវីដ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង