Cctimesw1140xh150cm copy

អ្នកពាក់ព័ន្ធ«៤៦នាក់​»នៅផ្សារសិរីសោភ័ណខេត្តបន្ទាយមានជ័យ«លទ្ធផលតេស្តរហ័ស»គឺអវិជ្ជមានទាំងអស់

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

បន្ទាយមានជ័យ៖ អាជ្ញាធរក្រុងសិរីសោភ័ណ នៅថ្ងៃទី០៤​ ខែឧសភា​នេះ​ បានប្រមូលអ្នកពាក់ព័ន្ធដោយផ្ទាល់​ និងដោយប្រយោល​ ជាមួយអ្នកជំងឺកូវីដ-១៩ ដែលបានរកឃើញកាលពីម្សិលមិញ ដែលអ្នកពាក់ព័ន្ធចំនួន ៤៦នាក់​បន្ថែម ធ្វេីតេស្តរហ័ស​(Rapid Test) ចេញលទ្ធផល​អវិជ្ជមាន​កូវីដ-១៩ ​ទាំង​អស់។

កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពក្រុងសិរីសោភ័ណ​ ដឹកនាំដោយលោក​ ហ៊ឹល​ រ៉ាយ៉ា​ ប្រធានគណៈបញ្ជាការឯកភាពក្រុងសិរីសោភ័ណ​ បានដឹកនាំកងកម្លាំង ចុះប្រមូលយកសំណាកពីអាជីវករ​នៅក្នុងផ្សារសិរីសោភ័ណ​ ដែលជាអ្នកពាក់ព័ន្ធជាមួយ​ «ម្តាយបុគ្គលម្នាក់ដែលមានតេស្ត​វិជ្ជមាន​កូវីដ-១៩»​ ដោយម្តាយ ជាអាជីវករលក់ដូរ នៅក្នុងផ្សារសិរីសោភ័ណ​ រួមនឹងមិត្តភក្តិ​របស់បុគ្គល ដែលមានតេស្តវិជ្ជមាន​កូវីដ​-១៩​ មកធ្វេីតេស្តនៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ​ផងដែរ ហើយនៅថ្ងៃនេះបានរកឃើញថា លទ្ធផលតេស្តរហ័សរបស់អ្នកពាក់ព័ន្ធទាំង ៤៦នាក់បន្ថែម គឺអវិជ្ជមានកូវីដ-១៩។ 

បច្ចុប្បន្ន អាជ្ញាធរក្រុង តម្រូវឲ្យអ្នកពាក់ព័ន្ធទាំង ៤៦នាក់ខាងលើ ដាក់ខ្លួនដោយឡែក និងធ្វើចត្តាឡីស័ក​នៅផ្ទះរៀងៗខ្លួន​ រួមទាំងត្រូវអនុវត្តតាមវិធានការក្រសួងសុខាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ និងការពារការឆ្លងរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ៕





ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង