Cctimesw1140xh150cm copy

ពលរដ្ឋនៅស្រុកពញាក្រែក«២នាក់» និងស្រុកក្រូចឆ្មារ«១នាក់»វិជ្ជមានកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ត្បូងឃ្មុំ៖ យោងតាមសេចក្តីប្រកាសព័ត៍មាននៃរដ្ឋបាលខេត្តត្បូងឃ្មុំ ស្តីពីការរកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មី ចំនួន ៣នាក់ រួមមានពលរដ្ឋនៅស្រុកពញាក្រែក ចំនួន ២នាក់ និងនៅស្រុកក្រូចឆ្មារ ចំនួន ១នាក់។ បច្ចុប្បន្នអ្នកជំងឺទាំង០៣នាក់ កំពុងសម្រាកព្យាបាលជំងឺនៅ«មន្ទីរពេទ្យបង្អែកពញាក្រែក» ខេត្តត្បូងឃ្មុំ។

រដ្ឋបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ករណីការឆ្លងរាលំដាលនៃជំងឺកូវីដ-១៩ ក្នុង«ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ»នេះ យោងលទ្ធផលតេស្ត(PCR)មន្ទីរពិសោធន៍ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី លើពលរដ្ឋចំនួន ៣នាក់ ដែលមានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ ជិន សុខុម ភេទស្រី អាយុ ៤៥ឆ្នាំ នៅភូមិកោងកាង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ 

២-ឈ្មោះ តុន វីទូ ភេទប្រុស អាយុ ៦ឆ្នាំ នៅភូមិកោងកាង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ 

៣-ឈ្មោះ នៅ ដាណេ ភេទស្រី អាយុ ៤៥ឆ្នាំ នៅភូមិដីដុះ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ 

ប្រវត្តិបុគ្គលវិជ្ជមានជំងឺកូវីដ១៩
 - ឈ្មោះ ជិន សុខុម ភេទស្រី អាយុ ៤៥ឆ្នាំ និងកុមារឈ្មោះ តុន វិទូ ភេទប្រុស អាយុ ៦ឆ្នាំ ធ្លាប់បានប៉ះពាល់ជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ឈ្មោះ ជិន កញ្ញា នៅភូមិកោងកាងទី១ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ អ្នកទាំងពីរបានបញ្ជូនទៅធ្វើចត្តាឡីស័ក កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ លទ្ធផលតេស្តលើកទី៣ ឃើញមានវិជ្ជមានជំងឺកូវីដ-១៩។ 

- ដោយឡែកឈ្មោះ នៅ ដាណេ ភេទស្រី អាយុ ៤៥ឆ្នាំ បានប៉ះពាល់ជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ឈ្មោះ តាំង ប៊ូទី នៅភូមិដីដុះ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១កន្លងទៅ។ 

រដ្ឋបាលខេត្ត បានជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលបានប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺកូវីដខាងលើ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងចំណែកអ្នកប៉ះពាល់ដោយប្រយោល ជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ០៣នាក់ខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះ តាមដានសុខភាពខ្លួននៅក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ 

ប្រសិនបើបងប្អូនប្រជាពលរដ្ឋ មានរោគសញ្ញា ផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ករ ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗ សូមទៅ ពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែងដែលបងប្អូនស្នាក់នៅ និងរាយ ការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬទំនាក់ទំនងតាមទូរស័ព្ទលេខ ០១២ ៩៨៣ ៦៣៩ ០៩៧ ៦៤៧ ៧៧៣៧ ០១២ ៩៦៨ ៤៣២ និង០៩៧ ៩៧៩ ៩៨៩៨។

រដ្ឋបាលខេត្តត្បូងឃ្មុំ សង្ឃឹមយ៉ាងមុតមាំថា សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់នូវវិធានការរបស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំនានារបស់ក្រសួងសុខភិបាលកម្ពុជា ពិសេសការអនុវត្តវិធានការ "ពាការពារ ៣កុំ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នេះ ក្នុងក្រុមគ្រួសារ និងសហគមន៍របស់យើងជៀសផុតពីជំងឺមួយនេះ៕ 



ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កូវីដ
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង