ថៃ៖ មជ្ឈមណ្ឌលរដ្ឋបាលតាមដានស្ថានភាពកូវីដ១៩នៅប្រទេសថៃ កាលពីថ្ងៃសៅរ៍បានឱ្យដឹងថាមានករណីថ្មីនៃកូវីដ១៩ ចំនួន ១,៩៤០ ករណីនិងមានអ្នកស្លាប់ចំនួន ២១ នាក់ក្នុងរយៈពេល ២៤ ម៉ោង។
បើតាមសារព័ត៌មានក្នុងស្រុកថៃមួយ បានចុះផ្សាយថា ក្នុងចំណោមអ្នកស្លាប់ទាំង២១នាក់នោះមានអ្នកស្លាប់៨ នាក់នៅទីក្រុងបាងកក ៤ នាក់នៅឈៀងម៉ៃ ២ នាក់នៅឈុនបុរីនិងឡាំភុននិងម្នាក់ទៀតស្លាប់នៅខេត្តណាខុនផាតតាករ៉ាក់យ៉ងនគររាជ និងខេត្តឧដុនថានី។
តាមប្រភពដដែលបានឱ្យដឹងថា ទីក្រុងបាងកក គឺមានចំនួនអ្នកឆ្លងឈានមុខគេចំនួន ៥៣៩ករណី បន្ទាប់មកគឺនៅខេត្តណុនបូរីចំនួន ២៧៨ ករណីនិង ១៤៥ ករណីនៅខេត្តសាមុតប្រាកាន។
ទន្ទឹមនឹងនេះអ្នកជំងឺ ១,១៨៣ នាក់បានជាសះស្បើយនិងបានត្រឡប់ទៅផ្ទះវិញរយៈពេល ២៤ ម៉ោងចុងក្រោយ។
គិតត្រឹមថ្ងៃអាទិត្យនេះ ចំនួនករណីឆ្លងដែលបានរកឃើញនៅក្នុងប្រទេសថៃបានកើនឡើងដល់ ៦៨,៩៨៤ នាក់។ ក្នុងចំណោមនោះមាន ៦៥,៦៥៩ នាក់ត្រូវបានគេធ្វើកិច្ចសន្យាឱ្យនៅក្នុងតំបន់ ក្នុងនោះមាន ២២,៣១៤ នាក់ត្រូវបានរកឃើញវិជ្ជមានតាមរយៈការធ្វើតេស្ត ខណៈ ៣,៣២៥ នាក់ជាជនភៀសខ្លួន។
សូមជម្រាបជូនថា រហូតមកដល់ពេលនេះថៃមានអ្នកជំងឺ ចំនួន ៣៩,៤៨១ នាក់បានជាសះស្បើយ ខណៈចំនួន ២៩,៤៨១ នាក់ទៀតកំពុងព្យាបាលក្នុងមន្ទីរពេទ្យនៅឡើយហើយ ចំនែកមនុស្សចំនួន២៤៥ នាក់បានស្លាប់៕