Cc time web banner 054637

រកឃើញអ្នកជំងឺកូវីដនៅខេត្តត្បូងឃ្មុំចំនួន«១០នាក់បន្ថែមទៀត»ក្នុងស្រុកក្រូចឆ្មារ និងស្រុកតំបែរ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ត្បូងឃ្មុំ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ នេះ បានចេញប្រកាសព័ត៌មាននូវការរកឃើញអ្នកកើតជំងឺកូវីដ-១៩ ចំនួន ១០នាក់បន្ថែមទៀត នៅស្រុកក្រូចឆ្មារ និងស្រុកតំបែរ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរព័ត៌មាននៃរដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ នេះ បានបញ្ជាក់អំពីអ្នកជំងឺកូវីជថ្មីទាំង ១០នាក់បន្ថែមក្នុងខេត្តត្បូងឃ្មុំនោះ ក្នុងនោះរួមមាន៖ ប្រជាពលរដ្ឋដែលបានធ្វើដំណើរមកពីខេត្តព្រះសីហនុ ចំនួន ០៥នាក់ ជាមួយនឹងអ្នកវិជ្ជមានចំនួន ០៥នាក់បន្ថែមទៀត ដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីជ-១៩ នៅក្នុងភូមិជីដុះ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ 

យោងលទ្ធផលពីមន្ទីរពិសោធន៍នៃមន្ទីរពេទ្យព្រះកេតុមាលា (ពេទ្យលោកសង្ឃ) និងលទ្ធផលតេស្តរហ័សកូវីដ-១៩ ខេត្តត្បូងឃ្មុំ បានរកឃើញវិជ្ជមានជំងឺកូវីដថ្មី លើបុរស-ស្រ្តីជនជាតិខ្មែរ ចំនួន ១០នាក់ ដែលមានឈ្មោះដូចខាងក្រោម៖

ក-បុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ដែលបានធ្វើដំណើរពីខេត្តព្រះសីហនុមកត្បូងឃ្មុំ មានចំនួន ៥នាក់

១-ឈ្មោះ ឡិត ម៉ារី ភេទស្រី អាយុ ៥០ឆ្នាំ នៅភូមិទី១ ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ 

២-ឈ្មោះ អេល អែសះ ភេទស្រី អាយុ ៧៥ឆ្នាំ នៅភូមិព្រែកតាហម ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ 

៣-ឈ្មោះ អាល់វី ហ្វាសា ភេទស្រី អាយុ ២៥ឆ្នាំ នៅភូមិអន្តូងច្របក់ ឃុំសេដា ស្រកតំបែរ ខេត្តត្បូងឃ្មុំ 

៤-ឈ្មោះ អាល់វី ជូប៉ាវី ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិអន្តូងច្របក់ ឃុំសេដា ស្រកតំបែរ ខេត្តត្បូងឃ្មុំ 

៥-ឈ្មោះ សា នាង ភេទស្រី អាយុ ៣០ឆ្នាំ នៅភូមិរោងគោ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ 

ខ-បុគ្គលវិជ្ជមានកូវីដ-១៩ មានចំនួន ០៥នាក់ទៀត ជាអ្នកពាក់ព័ន្ធបានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដដែលរកឃើញ ឈ្មោះ តាំង ប៊ូទ្រី ជាករណីនាំចូលពីរាជធានីភ្នំពេញ ដែលទើបរកឃើញមានវិជ្ជមានកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ កន្លងទៅ រស់នៅភូមិជីដុះ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

១-ឈ្មោះ សុខ ម៉េងហ៊ាង ភេទប្រុស អាយុ ៣៩ឆ្នាំ នៅភូមិដីដុះ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ 

២-ឈ្មោះ ហុង សុខសាន្ត ភេទប្រុស អាយុ ៣៦ឆ្នាំ នៅភូមិដីដុះ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ 

៣-ឈ្មោះ សុខ ម៉េងគង់ ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិដីដុះ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ 

៤-ឈ្មោះ សាវិ សារុន ភេទប្រុស អាយុ ៨២ឆ្នាំ នៅភូមិដីដុះ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ 

៥-ឈ្មោះ មាស សូនី ភេទប្រុស អាយុ ២២ឆ្នាំ នៅភូមិទី១ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

ហេតុនេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានអំពាវនាវដល់ពលរដ្ឋ ដែលរស់នៅក្នុងស្រុកក្រូចឆ្មារ ស្រុកតំបែរ និងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ទាំងអស់ ដែលបាន«ប៉ះពាល់ផ្ទាល់»ជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ១០នាក់ខាងលើ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យរកកូវីដ។ ដោយឡែកសម្រាប់អ្នក ដែលបាន«ប៉ះពាល់ដោយប្រយោល»វិញ ក៏សូមរួសរាន់ធ្វើចត្តាឡីស័ក និងតាមដានសុខភាពរបស់ខ្លួន តាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ 

ប្រសិនបើបងប្អូនប្រជាពលរដ្ឋ មានរោគសញ្ញា ផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពងករ ថប់ដង្ហើម ឬរោគសញ្ញា សង្យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែង ដែលបងប្អូនស្នាក់នៅ និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬទំនាក់ទំនងតាមទូរស័ព្ទលេខ ០១២ ៩៨៣ ៦៣៩ /០៩៧ ៦៨៧ ៧៧៣៧/ ០១២ ៩៦៨ ៨៣២ និង០៩៧ ៩៧៥ ៥៨៩៨។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត សង្ឃឹមយ៉ាងមុតមាំថា សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួម អនុវត្តឱ្យបានម៉ឺងមាត់នូវវិធានការរបស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំនានា របស់ក្រសួងសុខភិបាល ពិសេសការអនុវត្តវិធានការ *ការពារ ៣កុំ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ នេះ ក្នុងក្រុមគ្រួសារ និងសហគមន៍របស់យើងជៀសផុតពីជំងឺដ៏កាចសាហាវនេះ៕



ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូវីដ
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង