Cctimesw1140xh150cm copy

អ្នកមានជំងឺទឹកនោមផ្អែមប្រចាំកាយ«៣រូប»ទទួលមរណភាពដោយសារជំងឺកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០១ ឧសភា នេះ បានប្រកាសពីករណីស្លាប់ជនជាតិខ្មែរចំនួន ០៣នាក់ ក្នុងថ្ងៃទី៣០ មេសា ឆ្នាំ២០២១ នេះ រួមមាន បុរសអាយុ ៦១ឆ្នាំ ស្រ្តីអាយុ ៦៧ឆ្នាំ និងស្ត្រីអាយុ ៧៦ឆ្នាំ ដោយសារជំងឺកូវីដ-១៩ លើអ្នកមានប្រវត្តិជំងឺទឹកនោមផ្អែមប្រចាំកាយ ជាករណីទី ៩៤, ៩៥ និងទី៩៦ នៅកម្ពុជា។ 

ក្រសួងសុខាភិបាល ដោយយោងតាមរបាយការណ៍ពី«មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត» បានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ ៦១ឆ្នាំ រស់នៅសង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានចូលសម្រាកពេទ្យ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ យប់ម៉ោង១០ និង០០នាទី ជាមួយស្ថានភាពក្តៅខ្លួន ក្អក ហត់ខ្លាំង និងមានប្រវត្តិជំងឺទឹកនោមផ្អែមប្រចាំកាយ ពេលមកដល់មន្ទីរពេទ្យ ក្រុមគ្រូ ពេទ្យបានជួយសង្គ្រោះភ្លាមៗ ព្រមទាំងយកសំណាក ជាលទ្ធផលសំណាកបញ្ជាក់ថាមានវិជ្ជមានកូវីដ-១៩។ ដោយការវិវត្តរបស់ជំងឺចេះតែធ្ងន់ធ្ងរឡើង ក្រុមគ្រូពេទ្យជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស យ៉ាងយកចិត្តទុកដាក់រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផង ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៣ និង០៥នាទី ដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារវីរុសកូវីដ-១៩ លើអ្នកមានជំងឺទឹកនោមផ្អែមប្រចាំកាយ ។ 

ជាមួយគ្នានេះ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក៏បានឱ្យដឹងថា មានស្ត្រីជនជាតិខ្មែរម្នាក់ អាយុ ៦៧ឆ្នាំ រស់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានចូលសម្រាកពេទ្យ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ យប់ម៉ោង១០ និង០៤នាទី ជាមួយស្ថាន ភាពក្តៅខ្លួន ក្អក ហត់ខ្លាំងនិងមានប្រវត្តិជំងឺទឹកនោមផ្អែមប្រចាំកាយ ពេលមកដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យបាន ជួយសង្គ្រោះភ្លាមៗ ព្រមទាំងយកសំណាកជាលទ្ធផលសំណាកបញ្ជាក់ថា មានវិជ្ជមានកូវីដ-១៩ ។ ដោយការវិវត្តរបស់ជំងឺចេះតែធ្ងន់ធ្ងរឡើងៗ អ្នកជំងឺមានស្ថានភាពហត់ដង្ហក់ខ្លាំង ដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាម លក្ខណៈបច្ចេកទេស យ៉ាងយកចិត្តទុកដាក់រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផង ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៣ និង១០នាទី ដោយសារ វិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារវីរុសកូវីដ-១៩ លើអ្នកមានជំងឺទឹកនោមផ្អែមប្រចាំកាយ ។

ហើយមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដដែល ក៏បានឱ្យដឹងថា មានស្ត្រីជនជាតិខ្មែរអាយុ ៧៦ឆ្នាំ រស់នៅសង្កាត់ ស្ទឹងមានជ័យ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ បានចូលសម្រាកពេទ្យ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០៣:០៤នាទី ដោយមានអាការៈក្តៅខ្លួន ក្អក ហត់ខ្លាំងនិងមានប្រវត្តិជំងឺទឹកនោមផ្អែមប្រចាំកាយ ពេលមកដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានជួយសង្គ្រោះភ្លាមៗ ព្រមទាំងយកសំណាក ជាលទ្ធផលសំណាកបញ្ជាក់ថា មានវិជ្ជមានវីដ-១៩ ។ ដោយការវិវត្តរបស់ជំងឺចេះតែធ្ងន់ធ្ងរឡើង អ្នកជំងឺមានស្ថានភាពហត់ដង្ហក់ខ្លាំង ដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយស ង្គ្រោះតាមលក្ខណៈបច្ចេកទេសយ៉ាងយកចិត្តទុកដាក់រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផងក៏នៅតែមិនអាច ជួយសង្គ្រោះអ្នកជំងឺបាន គាត់បានស្លាប់បាត់បង់ជីវិតនៅ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០៣:១៥ នាទី ដោយសារ វិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារវីរុសកូវីដ-១៩ លើអ្នកមានជំងឺទឹកនោមផ្អែមប្រចាំកាយ។ 

ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យ និងសាធារណជន បានចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារនៃសព៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កូវីដ
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង