Cctimesw1140xh150cm copy

«ជនជាតិចិនម្នាក់»វ័យ៤១ឆ្នាំបានស្លាប់ដោយសារជំងឺកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ករណីស្លាប់លើបុរសជនជាតិចិនម្នាក់ អាយុ ៤១ឆ្នាំ ដោយសារជំងឺកូវីដ-១៩ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២១ វេលាម៉ោង៥ និង០៨នាទីព្រឹក។ នេះបើយោងតាមក្រសួងសុខាភិបាលកម្ពុជា ផ្សាយនៅថ្ងៃទី៣០ មេសានេះ។ 

ដោយយោងតាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា បុរសជនជាតិចិនម្នាក់ អាយុ ៤១ឆ្នាំ រស់នៅ ANDA Hotel ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានចូលមកសម្រាកពេទ្យនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ល្ងាចម៉ោង៤ និង៤៥នាទី ជាមួយលទ្ធផលវិជ្ជមានកូវីដ-១៩ ហើយមានអាការៈ ក្អក ហត់ខ្លាំង និងមានប្រវត្តិជំងឺទឹកនោមផ្អែមប្រចាំកាយ ពេលមកដល់មន្ទីរពេទ្យ ដោយការវិវត្តិជំងឺមានស្ថានភាពធ្ងន់ធ្ងរឡើងៗ និងហត់ដង្ហក់ខ្លាំង តម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះភ្លាមៗ តាមលក្ខណៈបច្ចេកទេស រួមទាំងការប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមផង ក៏នៅតែមិនអាចជួយសង្គ្រោះជីវិតអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២១ វេលាម៉ោង៥ និង០៨នាទីព្រឹក។

តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យគឺ បុរសជនជាតិចិនអាយុ ៤១ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិត ដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារវីរុសកូវីដ-១៩ លើអ្នកមានជំងឺទឹកនោមផ្អែមប្រចាំកាយ។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យ និងសាធារណជន បានចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារនៃសព៕

 


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កូវីដ ករណីស្លាប់
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង