ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ក្នុងថ្ងៃទី២៨ ខែមេសា នេះ មានចំនួន ៨៨០នាក់បន្ថែមទៀត ជាប់ពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» និងអ្នកជាសះស្បើយចំនួន ២៨៨នាក់ផងដែរ។
ក្នុងចំណោមអ្នកឆ្លងកូវីដថ្មីទាំង ៨៨០នាក់ខាងលើ ជាករណីឆ្លងក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» នៅរាជធានីភ្នំពេញមានអ្នកឆ្លងកូវីដចំនួនច្រើនជាងគេ មានចំនួនអ្នកឆ្លងរហូតទៅដល់ ៥១៨នាក់ ហើយខេត្តព្រះសីហនុ ១៨៧នាក់, ខេត្តកណ្ដាល ៧៣នាក់, ខេត្តកំពង់ចាម ៣៩នាក់, ខេត្តបន្ទាយមានជ័យ ៣៦នាក់ , ខេត្តកំពង់ស្ពឺ ០៩នាក់, ខេត្តតាកែវ ០៥នាក់ , ខេត្កំពង់ធំ ០៤នាក់, ខេត្តកំពង់ឆ្នាំង ០៣នាក់, ខេត្តព្រៃវែង ០២នាក់ , ខេត្តពោធិ៍សាត់ ០១នាក់ , ខេត្តកោះកុង ០១នាក់ , ខេត្តសៀមរាប ០១នាក់ និងខេត្តត្បូងឃ្មុំ ០១នាក់។
គួរបញ្ជាក់ថា គិតត្រឹមព្រឹកម៉ោង៧ និង០០នាទី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ១២៦៤១នាក់ ជាសះស្បើយចំនួន ៤៩៨៦នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៨១១៩នាក់ ហើយករណីស្លាប់ ៩១នាក់៕