ភ្នំពេញ៖ យោងតាមប្រភពនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង(CDC) នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ នេះ បានចេញប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ក្នុងថ្ងៃទី២៨ ខែមេសា នេះ មានចំនួន ៨៨០នាក់បន្ថែមទៀត សុទ្ធតែជាប់ពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»ទាំងអស់។
ក្នុងចំណោមអ្នកឆ្លងកូវីដថ្មីទាំង ៨៨០នាក់ខាងលើ ជាករណីឆ្លងក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» នៅរាជធានីភ្នំពេញមានអ្នកឆ្លងកូវីដចំនួនច្រើនជាងគេ មានចំនួនអ្នកឆ្លងរហូតទៅដល់ ៥១៨នាក់ ហើយខេត្តព្រះសីហនុ ១៨៧នាក់, ខេត្តកណ្ដាល ៧៣នាក់, ខេត្តកំពង់ចាម ៣៩នាក់, ខេត្តបន្ទាយមានជ័យ ៣៦នាក់ , ខេត្តកំពង់ស្ពឺ ០៩នាក់, ខេត្តតាកែវ ០៥នាក់ , ខេត្កំពង់ធំ ០៤នាក់, ខេត្តកំពង់ឆ្នាំង ០៣នាក់, ខេត្តព្រៃវែង ០២នាក់ , ខេត្តពោធិ៍សាត់ ០១នាក់ , ខេត្តកោះកុង ០១នាក់ , ខេត្តសៀមរាប ០១នាក់ និងខេត្តត្បូងឃ្មុំ ០១នាក់៕