ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ក្នុងថ្ងៃទី២៧ ខែមេសា នេះ មានចំនួន ៦៩៨នាក់បន្ថែមទៀត ក្នុងនោះមាន ៦៩៧នាក់ ជាប់ពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» និងអ្នកជាសះស្បើយចំនួន ៩៩៤នាក់ផងដែរ។
ក្នុងចំណោមអ្នកឆ្លងកូវីដថ្មីទាំង ៦៩៨នាក់ខាងលើ មាន១ករណីជាពលករខ្មែរមកពីប្រទេសថៃ និង ៦៩៧ករណីទៀត ជាករណីឆ្លងក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» នៅរាជធានីភ្នំពេញមានអ្នកឆ្លងកូវីដចំនួនច្រើនជាងគេ មានចំនួនអ្នកឆ្លងរហូតទៅដល់ ៥៥៨នាក់ ហើយខេត្តកណ្ដាល ៧២នាក់, ខេត្តបន្ទាយមានជ័យ ៤៣នាក់ , ខេត្តព្រះសីហនុ ១៦នាក់, ខេត្តតាកែវ ០៣នាក់ , ខេត្តកំពង់ស្ពឺ ០៣នាក់ និងខេត្តពោធិ៍សាត់ ០២នាក់។
គួរបញ្ជាក់ថា គិតត្រឹមព្រឹកម៉ោង៧ និង០០នាទី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ១១៧៦១នាក់ ជាសះស្បើយចំនួន ៤៦៩៨នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៦៩៦៨នាក់ ហើយករណីស្លាប់ ៨៨នាក់៕