Cc time web banner 054637

ក្រសួងសុខាភិបាលថៃស្នើឱ្យចាត់វិធានការបិទខ្ទប់ទីតាំងផ្ទុះកូវីដ-១៩ខ្លាំង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ទីតាំងដែលបានបិទកំឡុងពេលនៃការរាតត្)បាតជំងឺកូវីដ១៩ នៅប្រទេសថៃ រូបភាព៖ (បាំងកកផុស)

បាំងកក៖ ក្រសួងសុខាភិបាលថៃ បានស្នើឱ្យចាត់វិធានការសម្រាប់ការបិទខ្ទប់ទីតាំងដែលកំពុងស្ថិតក្នុងកម្រិតហានិភ័យដោយសារតែការរាតត្បាតនៃកូវីដ១៩ និងកំណត់ពណ៌ថ្មីដើម្បីកំណត់ខេត្តនានា ដែលកំពុងស្ថិតក្នុងតំបន់គ្រោះថ្នាក់។

កាសែតបំាងកកប៉ុស្តិ៍ បានឱ្យដឹងថា លោកវេជ្ជបណ្ឌិត Kiattiphum Wongrajit លេខាធិការអចិន្រ្តៃយ៍នៃក្រសួងសុខាភិបាល បាននិយាយកាលពីថ្ងៃអាទិត្យថា មជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់សុខភាពសាធារណៈបានធ្វើកចិច្ចប្រជុំបន្ទាន់ ដើម្បីឆ្លើយតបទៅនឹងភាពធ្ងន់ធ្ងរនៃរលកចុងក្រោយនៃ Covid-19 ។

លោកវេជ្ជបណ្ឌិត បានលើកឡើងថា តំបន់ក្រហមមានន័យថា ស្ថិតក្រោមការគ្រប់គ្រងអតិបរមានិងចំនួនខ្ពស់នៃការឆ្លង ចំណែកតំបន់ត្រួតត្រាខ្ពស់ជាងគេទី២សម្គាល់ដោយពណ៌ទឹកក្រូច បន្ទាប់មកគឺតំបន់ឃ្លាំមើលកម្រិតខ្ពស់ សម្គាលដោយពណ៌លឿង ខណៈពណ៌បៃតង សម្គាល់ចំពោះខេត្តដែលគ្មានការឆ្លង។

បច្ចុប្បន្ននេះនៅប្រទេសថៃ ពណ៌ក្រហម ពណ៌ទឹកក្រូច លឿង និងបៃតងត្រូវបានប្រើដើម្បីបង្ហាញពីកម្រិតនៃការឆ្លងមេរោគ Covid-19 នៅតាមខេត្តដែលរងផលប៉ះពាល់ដោយជំងឺកូវីដ។គណៈកម្មាធិការប្រយុទ្ធនឹងជំងឺឆ្លងនៅគ្រប់ខេត្តទាំង ៧៧ នឹងត្រូវស្នើសុំឱ្យមានវិធានការ ចត្តាឡីស័ក ដើម្បីហាមឃាត់សកម្មភាពដែលពាក់ព័ន្ធនឹងការប្រមូលផ្តុំមនុស្សច្រើន។

សូមជម្រាបជូនថា កាលពីម្សិលមិញនេះថៃមានអ្នកស្លាប់ដោយសារកូវីដចំនួន ១១ នាក់ដែលជាចំនួនខ្ពស់បំផុតរាប់បញ្ចូលទាំងស្ត្រីមានផ្ទៃពោះដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ១៤០ នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ថៃ កូវីដ១៩
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង