ភ្នំពេញ៖ យោងតាមការប្រកាសកម្រិតហានិភ័យរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី២៣ មេសា នេះ បានប្រកាសដំណឹងថា បុគ្គលិកធ្វើការនៅ «ក្រុមហ៊ុន វីរៈប៊ុនថាំ»ផ្នែកបញ្ញើឥវ៉ាន់ សាខា«វត្តភ្នំ» (ក្បែរពេទ្យជប៉ុន) នៅរាជធានីភ្នំពេញ មានករណីវិជ្ជមានកូវីដ។ ហេតុនេះ សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលបានទៅប្រើប្រាស់សេវា ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅ «ក្រុមហ៊ុន វីរៈប៊ុនថាំ» ផ្នែកបញ្ញើឥវ៉ាន់ សាខា«វត្តភ្នំ» ចាប់ពីថ្ងៃទី១០ មេសា ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ហើយដឹងថា ខ្លួនពាក់ព័ន្ធនឹងករណីនេះ សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ «តាមដានសុខភាព»របស់ខ្លួនរយៈពេល ១៤ថ្ងៃ។
ករណីនេះ អាជ្ញាធរ ខិតខំអំពាវនាវដល់ប្រជាពលរដ្ឋ សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និង សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅប្រើប្រាស់សេវា ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅ «ក្រុមហ៊ុន វីរៈប៊ុនថាំ» ផ្នែកបញ្ញើឥវ៉ាន់ សាខា«វត្តភ្នំ» (ក្បែរពេទ្យជប៉ុន) ចាប់ពីថ្ងៃទី១០ មេសា ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់«តាមដានសុខភាព»របស់ខ្លួន រយៈពេល១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។
ជាមួយគ្នានេះដែរ បើមានរោគសញ្ញាដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគ និងសូមអញ្ជើញទៅតេស្តកូវីដនៅមន្ទីរពេទ្យខេត្តដែលនៅជិតបំផុតដូចជា នៅវិទ្យាល័យបាក់ទូក ឬវិទ្យាល័យបឹងត្របែក ឬមណ្ឌលសុខភាពចាក់អង្រែក្រោម ឬមន្ទីរពេទ្យខ្មែរសូវៀត សាលាបឋមសិក្សា«សុភមង្គល» (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន), វិហារព្រះយ៉េស៊ូ ច្រមុះជ្រូកស្ទឹងមានជ័យ, ផ្លូវ ឌួងងៀប ជិតរោងចក្រ ឌីនហាន, ដីឡូត៍ ខាងក្រោយផ្សារឯករាជ្យ៣, មណ្ឌលថែទាំជីវិត (ទីតាំងចាក់សំរាមចាស់ ស្ទឹងមានជ័យ) និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ឱ្យបានលឿនតាមដែលអាចធ្វើបាន ហើយសម្រាប់ពត៌មានបន្ថែម សូមទាក់ទងលេខ ១១៥។
គួររំលឹកថា អ្នកដែលស្ម័គ្រចិត្តទៅធ្វើតេស្ត សូមកុំភ្លេចភ្ជាប់អត្តសញ្ញាណបណ្ឌផ្ទាល់ខ្លួនទៅជាមួយផង និងពាក់ម៉ាសជាប្រចាំ បន្ទាប់ពីអញ្ជើញទៅធ្វើតេស្តសុខភាពរួចរាល់ហើយ សូមបន្តធ្វើការផ្ដាច់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល៕