ភ្នំពេញ៖ ក្រសួងមហាផ្ទៃនៃប្រទេសថៃ បានជូនដំណឹងដល់អាជ្ញាធរកម្ពុជាស្តីពីការបិទច្រកព្រំដែនអន្តរជាតិជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។នេះបើតាមប្រសាសន៍លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ថ្លែងប្រាប់ស៊ីស៊ីថាមស៍។
លោកជំទាវ មិថុនា ភូថង បានថ្លែងថា ក្រសួងមហាផ្ទៃនៃប្រទេសថៃ បានប្រកាសឱ្យបិទច្រកព្រំដែនអន្តរជាតិ ខាងកម្ពុជាមិនទាន់ទទួលដំណឹងពីខាងភាគីថៃនៅឡើយទេ ថាប្រទេសថៃគ្រោងនឹងបិទស្មានណា ពេលណា ពោលមិនទាន់ចេញព័ត៌មានច្បាស់នៅឡើយទេ ។
លោកជំទាវបន្ថែមទៀតថា ច្រកព្រំដែនអន្តរជាតិរវាងកម្ពុជា-ថៃ ក្នុងខេត្តកោះកុងគឺមានតែមួយទេ ហើយមកទល់ពេលនេះ នៅវេលាព្រឹកនេះ គឺនៅដំណើរការធម្មតានៅឡើយទ។