ភ្នំពេញ៖ យោងតាមការប្រកាសរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២២មេសា នេះ បានជូនដំណឹងថា បុគ្គលិកលក់នៅ«កន្លែងបោះដុំបន្លែចិន-ខ្មែរ»មួយកន្លែងឈ្មោះ«ក្រុមហ៊ុនហ៊ួរទៀន» ដែលមានទីតាំងនៅលើផ្លូវ ២១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ មានវិជ្ជមានកូវីដ-១៩ ហេតុនេះ ចាប់ពីថ្ងៃទី១០ មេសា ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ អ្នកដែលពាក់ព័ន្ធនឹងករណីនេះតាមវេលានោះ សូមដាក់ខ្លួនដាច់ដោយឡែក និង«តាមដានសុខភាព» រយៈពេល ១៤ថ្ងៃ ហើយបើមានរោគសញ្ញាគួរសង្ស័យ សូមមេត្តាប្រញាប់ទៅយកសំណាកធ្វើតេស្តរកកូវីដនៅមន្ទីរពេទ្យបានកំណត់ ឬខលទៅលេខ ១១៥។
អាជ្ញាធរ សូមអំពាវនាវដល់ប្រជាពលរដ្ឋ បន្តពាក់ម៉ាស់ពេលចេញក្រៅ រក្សាគម្លាត ឧស្សាហ៍លាងដៃជាមួយសាប៊ូ ឬអាល់កុល និងសូមអំពាវនាវដល់ប្រជាពលរដ្ឋធ្លាប់បានទៅទិញ និងអ្នកមានទំនាក់ទំនងជាមួយប្រជាពលរដ្ឋ ឬអ្នកធ្វើការនៅក្រុមហ៊ុនហ៊ួរទៀន«បោះដុំបន្លែចិន-ខ្មែរ» ដែលមានទីតាំងនៅលើផ្លូវ ២១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ចាប់ពីថ្ងៃទី១០ មេសា ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ «តាមដានសុខភាព»របស់ខ្លួនរយៈពេល ១៤ ថ្ងៃ។
ជាមួយគ្នានេះដែរ បើមានរោគសញ្ញាដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគ និងសូមអញ្ជើញទៅតេស្តកូវីដនៅមន្ទីរពេទ្យខេត្តដែលនៅជិតបំផុតដូចជា នៅវិទ្យាល័យបាក់ទូក ឬវិទ្យាល័យបឹងត្របែក ឬមណ្ឌលសុខភាពចាក់អង្រែក្រោម ឬមន្ទីរពេទ្យខ្មែរសូវៀត សាលាបឋមសិក្សា«សុភមង្គល» (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន), វិហារព្រះយ៉េស៊ូ ច្រមុះជ្រូកស្ទឹងមានជ័យ, ផ្លូវ ឌួងងៀប ជិតរោងចក្រ ឌីនហាន, ដីឡូត៍ ខាងក្រោយផ្សារឯករាជ្យ៣, មណ្ឌលថែទាំជីវិត (ទីតាំងចាក់សំរាមចាស់ ស្ទឹងមានជ័យ) និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ឱ្យបានលឿនតាមដែលអាចធ្វើបាន ហើយសម្រាប់ពត៌មានបន្ថែម សូមទាក់ទងលេខ ១១៥។
គួររំលឹកថា អ្នកដែលស្ម័គ្រចិត្តទៅធ្វើតេស្ត សូមកុំភ្លេចភ្ជាប់អត្តសញ្ញាណបណ្ឌផ្ទាល់ខ្លួនទៅជាមួយផង និងពាក់ម៉ាសជាប្រចាំ បន្ទាប់ពីអញ្ជើញទៅធ្វើតេស្តសុខភាពរួចរាល់ហើយ សូមបន្តធ្វើការផ្ដាច់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល៕