Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Alibaba cloud
Hi hotpot
Cct 01
Canadia app new

BREAKING៖កម្ពុជារកឃើញករណីឆ្លងកូវីដថ្មីចំនួន ៣០៣នាក់ និងជាសះស្បើយ ២៣៩នាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ក្នុងថ្ងៃទី ២០ ខែមេសា នេះ មានចំនួន ៣០៣នាក់បន្ថែមទៀត ជាប់ពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» និងអ្នកជាសះស្បើយចំនួន ២៣៩នាក់ផងដែរ។

ក្នុងចំណោមអ្នកឆ្លងកូវីដថ្មីទាំង ៣០៣នាក់ខាងលើ ជាករណីឆ្លងក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» នៅរាជធានីភ្នំពេញមានអ្នកឆ្លងកូវីដចំនួនច្រើនជាងគេ មានចំនួនអ្នកឆ្លងរហូតទៅដល់ ២៤៨នាក់ ហើយខេត្តព្រះសីហនុ ១៩នាក់, ខេត្តកណ្ដាល ២៦នាក់, ខេត្តតាកែវ ០៨នាក់ និងខេត្តកំពត ០២នាក់។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកម៉ោង៧ និង០០នាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ៧៧៤៧នាក់ ជាសះស្បើយចំនួន ២៧៩៤នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៤៨៩៣នាក់ ហើយករណីស្លាប់ ៥៤នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង