ព្រៃវែង៖ អាជ្ញាធរស្រុកបាភ្នំ ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៩ មេសា នេះ ប្រកាសជូនដំណឹងដល់សាធារណៈជនទូទៅ ឱ្យបានដឹងថា មានបុរសម្នាក់ឈ្មោះ ណាំ វណ្ណៈ ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិ ក្បាលដំរី ឃុំបឹងព្រះ ស្រុកបាភ្នំ (អ្នកដែលបានដំណើរត្រឡប់ពីរាជធានីភ្នំពេញមកស្រុក) ហើយត្រូវបានដាក់នៅ «មណ្ឌលចត្តាឡីស័កវិទ្យាល័យបឹងព្រះ»ស្រុកបាភ្នំ តែក៏បានរត់គេចខ្លួនបាត់ កាលពីព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១កន្លងទៅ។
ជាមួយគ្នានេះ រដ្ឋបាលស្រុក ក៏ដូចជា «គណៈកម្មការប្រយុទ្ធប្រឆាំងកូវីដ-១៩ ស្រុកបាភ្នំ» បានធ្វើការណែនាំដល់គ្រួសាររបស់បុគ្គល«ណាំ វណ្ណៈ» ឱ្យបញ្ជូនទៅ«មណ្ឌលចត្តាឡីស័កវិទ្យាល័យបឹងព្រះ» ស្រុកបាភ្នំ វិញ និងបានស្វែងរកបុគ្គលខាងលើ តែរហូតមកដល់ពេលនេះ ហើយសមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីអនុវត្តច្បាប់។
ជាថ្មីម្ដងទៀត អាជ្ញាធរស្រុកបាភ្នំ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឬសាធារណជនទូទៅ ឬសមត្ថកិច្ចតាមគោលដៅនានា បើសិនបានប្រទះឃើញបុគ្គល ដែលបានរត់គេចពីមណ្ឌលចត្តាឡីស័កខាងលើ សូមមេត្តាផ្តល់ព័ត៌មានទៅ«រដ្ឋបាលស្រុក» តាមរយៈលេខទូរស័ព្ទ ០៩៦ ៧៥០ ៦០១១ និង ០១៦ ៧១២ ៣៧៦ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ឆ្លងជាសហគមន៍បន្តឆ្លងជាបន្តបន្ទាប់៕