Cctimesw1140xh150cm copy

អាជ្ញាធរកម្ពុជា-វៀតណាម ឯកភាពរួមគ្នាដោះស្រាយបញ្ហា «កកស្ទះទំនិញ» នៅតាមព្រំដែន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ភ្នំពេញ៖ អាជ្ញាធរកម្ពុជា-វៀតណាម បានឯកភាពគ្នាដោះស្រយនូវការកកស្ទះទំនិញនៅតាមព្រំដែន ដោយបានអនុវត្តនូវដំណោះស្រាយចំពោះមុខចំនួន៤។ កិច្ចប្រជុំទ្វេភាគីនេះត្រូវបានធ្វើឡើងរវាងអាជ្ញាធរខេត្តតៃនិញ ប្រទេសវៀតណាម និង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ 

ក្នុងអង្គប្រជុំភាគីទាំងពីរបានឯកភាពសម្រេចអនុវត្តនូវដំណោះស្រាយចំពោះមុខចំនួន៤ចំណុចក្នុងមានជាអាទិ៍៖ ការអនុញ្ញាតឱ្យរថយន្តដឹកទំនិញចូលដល់តំបន់ ស ហើយធ្វើការផ្លាស់ប្តូរអ្នកបើកបរ ប្តូរក្បាលឡានសណ្តោង ធ្វើការផ្ទេរទំនិញឬលើកផ្ទេរកុងតែន័រពីរថយន្តភាគីម្ខាងទៅដាក់លើរថយន្តភាគីម្ខាងទៀត និង អនុញ្ញាតឱ្យរថយន្តដឹកទំនិញពីវៀតណាមចូលដល់ផែស្ងួតណាមួយនៅក្បែរព្រំដែន រួចផ្ទេរទំនិញចេញ និងអាចផ្ទុកទំនិញដែលត្រូវនាំចេញពីកម្ពុជាទៅវិញ។

សកម្មភាពទាំងនេះត្រូវតម្រូវឱ្យអ្នកបើកបរត្រូវស្លៀកពាក់សម្លៀកបំពាក់សុវត្ថិភាព្ចពាក់ការពារ Virus ដែលអនុញ្ញាតដោយចត្តាឡីស័ក និងសូមឱ្យសមត្ថកិច្ចពាក់ព័ន្ធខាងកម្ពុជាជួយសហការធានាថាអ្នកបើកបរមិនបានទៅណាខុសពីតម្រាយផ្លូវ និងជួបប្រាស្រ័យទាក់ទងជាមួយអ្នកណាផ្សេង។

ជាមួយគ្នានេះ ភាគីទាំងពីរបានឯកភាពផ្សព្វផ្សាយនូវដំណោះស្រាយនេះទៅដល់ធុរជនដែលមានបាក់ព័ន្ធដល់ការដឹកជញ្ជូន ហើយពួកគេអាចជ្រើសយកចម្រើសមួយណាក៏បាន ដែលល្អសម្រាប់ពួកគាត់ដោយអនិវត្តតាមវិធានការការពារដែលណែនាំដោយចត្តាឡីស័ក។ ដំណោះស្រាយទាំង៤នេះនឹងអនុវត្តចំពោះគ្រប់មាត់ច្រកដែលមានព្រំប្រទល់ជាប់ខេត្តតៃនិញនៃប្រេសវៀតណាម។

គួរបញ្ជាក់ថា រដ្ឋាភិបាលវៀតណាម នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ បានសម្រេចបិទច្រកព្រំដែនមួយចំនួនជាបណ្តោះអាសន្នជាមួយប្រទេសកម្ពុជា ដើម្បីទប់ស្កាត់នឹងការឆ្លងជំងឺកូវីដ១៩ និងងាយស្រួលក្នុងការគ្រប់គ្រងស្ថានភាព។បច្ចុប្បន្នជនបរទេសដែលចង់ចូលទៅកាន់ប្រទេសវៀតណាម នឹងមិនអនុញ្ញាតឱ្យចូលទៀតទេ ចំណែកពលរដ្ឋខ្មែរដែលនៅជាប់ព្រំដែនដែលចង់ចូលទៅវៀតណាម នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែក១៤ថ្ងៃសិន មុននឹងអនុញ្ញាតឱ្យចូល។

ភ្លាមៗសម្តេចហ៊ុន សែន បានបញ្ជាទៅសម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវចេញសេចក្ដីប្រកាសព័ត៌មានមួយហាមមិនឱ្យជនជាតិវៀតណាមចូលមកកម្ពុជាចាប់ពីម៉ោង ០០:០០នាទី ថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២០ តទៅ និង ហាមមិនឱ្យប្រជាជនកម្ពុជាទៅវៀតណាម ផងដែរ ។វិធានការនេះ នឹងដកទៅវិញនៅពេលដែលខាងវៀតណាមដកបំរាមដូចគ្នា។ ការបិទព្រំដែននេះ ធ្វើឱ្យទំនិញមួយចំនួនកកស្ទះនៅតាមព្រំដែន៕



ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កូរ៉ូណា​ កម្ពុជា
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង